Covid-19

សម្តេចតេជោ ស្នើគណៈសង្ឃនាយក និងក្រសួងធម្មតាពិនិត្យជាបន្ទាន់ ក្រោយវត្តមួយចំនួន ឆ្លងកូវីដក្នុងថ្ងៃកាន់បិណ្ឌ (Sound)

ភ្នំពេញ ៖ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃកាន់បិណ្ឌ២ថ្ងៃមកនេះ មានការកើតឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។

ក្នុងសារពិសេសសម្តេចចេញមុននេះបន្តិចនាថ្ងៃ២៣ កញ្ញា នេះ បានថ្លែងថា “ប្រសិនបើយើងបន្ត អាចថា លទ្ធផលដែលយើងទទួលរយៈពេលកន្លងទៅនេះ គឺនិងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុន ពេលបុណ្យភ្ជំបិណ្ឌ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែងចូល ទៅកាន់វត្តអារាម ស្របពេលដែលមានវត្តមាន វីរុស ដែលតា ចូលមកដល់” ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។

បើតាមសម្តេច នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅមានករណីឆ្លង៤៥ករណីហើយ ខណៈវត្តនាគវ័ន្តមាន៣ករណី ។

សូមបញ្ជាក់ថា ការរកឆ្លងនេះ គឺឃើញនៅវត្តក្នុងរាជធានីភ្នំពេញ ខណៈខេត្តមិនទាន់ឃើញឆ្លងនៅតាមវត្ត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top