ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព បានមានប្រសាសន៍ថាកម្ពុជាមានវ៉ាក់សាំងក្នុងដៃ៩លានដូសចាក់សម្រាប់ជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា សម្តេចបានខិតខំធ្វើយ៉ាងណា មិនឲ្យកងទ័ពខ្វះអីធ្វើសង្គ្រាមទេ គឺដូចជាករណីវ៉ាក់សាំងចឹង បើមិនគ្រប់គ្រាន់ទេ ក៏សម្តេចមិនប្រកាសចាក់ឲ្យកុមារ...
បរទេស៖ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ (NACC) នៅក្នុងប្រទេសថៃ នឹងសិក្សាលម្អិតអំពីបទបញ្ជារបស់តុលាការរដ្ឋបាលកណ្តាល ដែលទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតទៅលើភាពចម្រូងចម្រាសនៃនាឡិកាដៃប្រណីតមួយគ្រឿង ដែលពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីគឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបានចេញដីកានេះបន្ទាប់ពីមានការស្នើសុំពីអ្នកសារព័ត៌មាន។ តុលាការបានប្រាប់ NACC ឱ្យបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនូវសេចក្តីសង្ខេបនៃរបាយការណ៍ភស្តុតាង និងឯកសារដែលចងក្រងដោយក្រុមស៊ើបអង្កេតរបស់ NACC...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ភាគីទាំង៣ កំពុងតែធ្វើឲ្យខូចខាតធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនការប្រកួតប្រជែងអាវុធ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង មិនពង្រីកនុយក្លេអ៊ែអន្តរជាតិ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រកាសភាព ជាដៃគូសន្តិសុខថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងទង្វើមួយដែលសម្ពន្ធមិត្តក្នុងតំបន់ កោតសរសើរ ប៉ុន្តែត្រូវបានថ្កោលទោសដោយប្រទេសចិន ថាជាការបង្កើនការប្រកួតប្រជែង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ រស់នៅប្រទេសថៃ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥២០០០នាក់។ ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធនោះ គឺជាការតេស្តសាកល្បងប្រព័ន្ធមីស៊ីលដឹកតាមផ្លូវដែកថ្មី ដែលរចនាបង្កើតឡើង ជាអាវុធវាយបកយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងណាមួយ ដែលគម្រាមកំហែងដល់ប្រទេស។ មីស៊ីលនោះ បានហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រ នៅមុនពេលវាយប្រហារគោលដៅមួយ នៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ប្រទេសកូរ៉េខាងជើង នេះបើតាមការនិយាយរបស់កាសែតកូរ៉េខាងជើង KCNA។ កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ពួកគេបានប្រទះឃើញការបាញ់មីស៊ីលផ្លោងពីរគ្រាប់ពីកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ ធ្វើតេស្តគ្រូសមីស៊ីល ដែលអ្នកវិភាគនិយាយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព ។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុត ដែលពិភពលោកកំពុងប្រឈមមុខចាប់តាំងពីសង្គ្រាមលោកលើកទី២ មកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ដែលបានថ្លែងនៅក្នុងពិធីបិទសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា“ តាមវិធានការណាក៏ដោយ នេះគឺជារយៈពេលប្រឈមមុខនឹងពិភពលោកបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២” ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានកត់សម្គាល់ថា ទោះយ៉ាងណាសហគមន៍អន្តរជាតិ អាចជម្នះរាល់បញ្ហាប្រឈមទាំងអស់នេះដោយធ្វើការងារតែមួយ។...
បរទេស៖ប្រេសិតអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានថ្មី ដែលជាមនុស្សម្នាក់ ក្នុងចំណោមពួកសកម្មប្រយុទ្ធឥស្លាមដែលពិភពលោកចង់ចាប់ខ្លួនបំផុត អស់រយៈពេលជាច្រើនឆ្នាំ ហើយបច្ចុប្បន្ននេះ គឺជាផ្នែកនៃរដ្ឋាភិបាល ដែលកំពុងព្យាយាមទប់ស្កាត់វិបត្តិមនុស្សជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បាននិយាយប្រាប់ថា ជំនួបរវាងលោកស្រី Deborah Lyons ជាប្រមុខបេសកកម្មអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន និងលោក Sirajuddin...
បរទេស៖បារាំង តាមសេចក្តីរាយការណ៍ បានចោទប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ពីបទចាក់ខ្លួនពីក្រោយ និងពីបទប្រព្រឹត្តទង្វើដូចអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយទីក្រុងប៉ារីស ត្រូវបានគេច្រានចេញពីកិច្ចព្រមព្រៀងមួយ ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ចំណេញបំផុតរបស់ពិភពលោក ដែលទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាជាមួយអូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បាននិយាយនៅមុននោះថា...
បរទេស៖អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះ បានប្រកាសសម្ពន្ធភាពសន្តិសុខត្រីភាគីថ្មី រួមបញ្ចូលទាំងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជួយយោធាអូស្រ្តាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ហើយនេះគឺជាបំណងដ៏ច្បាស់មួយ ដើម្បីប្រឆាំងនឹងប្រទេសចិន។ មេដឹកនាំនៃប្រទេសទាំង៣នោះ បានបង្ហាញសម្ពន្ធភាព ដែលមានឈ្មោះថា AUKUS នៅថ្ងៃពុធសប្ដាហ៍នេះ និងបានសង្កត់ធ្ងន់ថា នាវាមុជទឹក នឹងដើរដោយថាមពលនុយក្លេអ៊ែ ប៉ុន្តែមិនមានបំពាក់អាវុធនុយក្លេអ៊ែនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera...