ព័ត៌មានជាតិ

សម្តេចតេជោ ៖ សព្វថ្ងៃកម្ពុជា មានវ៉ាក់សាំងកូវីដ១៩ ចំនួន៩លានដូស នៅក្នុងដៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព បានមានប្រសាសន៍ថាកម្ពុជាមានវ៉ាក់សាំងក្នុងដៃ៩លានដូសចាក់សម្រាប់ជូនប្រជាពលរដ្ឋ។

សម្តេចបន្តថា សម្តេចបានខិតខំធ្វើយ៉ាងណា មិនឲ្យកងទ័ពខ្វះអីធ្វើសង្គ្រាមទេ គឺដូចជាករណីវ៉ាក់សាំងចឹង បើមិនគ្រប់គ្រាន់ទេ ក៏សម្តេចមិនប្រកាសចាក់ឲ្យកុមារ និងពលរដ្ឋចាស់ៗផងដែរ ។

សម្តេចឲ្យដឹងដែរថា ចំពោះចាក់ដូសទីបាន៨៣ម៉ឺននាក់ហើយ មកដល់ថ្ងៃនេះ៕

To Top