ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ នៅចំពោះមុខ អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជានៅតែចាត់ទុក សហរដ្ឋអាមេរិក ជាមិត្តល្អរបស់កម្ពុជា។ ក្នុងឱកាស អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជែកឃី លី (Thang Jacky Ly ) អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងកំណត់ភូមិគីរីវ័ន្ធ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់ក្រហម” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រោយបញ្ចប់ទស្សនកិច្ច ប្រមុខការទូតចិន នៅក្នុងប្រទេសកម្ពុជា ភ្លាម ដូចដែលការសន្យា ភាគីចិនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានរៀបចំទិញផ្លែមៀនជួយកសិករខ្មែរ ដែលកំពុងជួបបញ្ហាប្រឈម។ សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាយ៉ាងច្បាស់លាស់ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាព ស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាព កំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី...
ភ្នំពេញ៖ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឃុំចំនួន ៣ រួមមាន ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលអោយប៉ះពាល់ដល់ជីវភាព ការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។ សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍...
បរទេស៖ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបាញ់តេស្តមីស៊ីលផ្លោង ជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងដំណើរប្រជែងអាវុធគ្នា ដែលឃើញប្រទេសទាំងពីរអភិវឌ្ឍផលិតអាវុធកាន់តែទំនើបខ្លាំងឡើង ស្របពេលដែលកិច្ចប្រឹងប្រែងឲ្យមានកិច្ចពិភាក្សាគ្នា លើការបន្ធូរបន្ថយភាពតានតឹង នៅមិនទាន់មានផ្លែផ្កានៅឡើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបាញ់តេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកមួយគ្រាប់ ហើយនេះបានក្លាយជាប្រទេសដំបូងគេ ដែលគ្មានអាវុធនុយក្លេអ៊ែ...
បរទេស៖លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yiដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េ នៅថ្ងៃពុធនេះបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកំពស់នូវចំណងទំនាក៉ទំនងទ្វេភាគីនិងក៏ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលោក Wang ព្រមទាំងលោក Moon បានមានប្រសាសថាប្រឈមមុខទៅនឹងបញ្ហារាតត្បាត នៃកូវីដប្រទេសទាំងពីរបានថែរក្សាបាននូវទំនាក់ទំនងដ៏ជិតស្និទ្ធព្រមទាំងកិច្ចការងារពាណិជ្ជកម្មនិងអាជីវកម្មជាធម្មតាទោះ បីស្ថិតនៅក្នុងសំពាធខ្លះៗក្តីនិងដើម្បីមានឈ្មោះជាគំរូដល់អន្តរជាតិនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោក Moon បានសំដែងការរំពឹងទុកយ៉ាងមុតមាំថាខួបលើកទី៣០ឆ្នាំនៃការបង្កើនទំនាក់ទំនងការទូតចិននិងកូរ៉េខាងត្បូង នឹងក្លាយទៅជាឱកាសមួយដើម្បីអាចធ្វើការអភិវឌ្ឍបន្ថែមទៀតទៅលើទំនាក់ទំនងទ្វេភាគីនៅក្នុងរយៈពេល៣០ឆ្នាំក្រោយ។ លោកបន្តថាកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិនក្នុងការថែរក្សាឲ្យបាននូវសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ព្រមទាំងការពង្រីកការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត...
បរទេស៖មន្ត្រីកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់តេស្តសាកល្បងមីស៊ីលផ្លោងចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រស្ថិតនៅចន្លោះកូរ៉េនិងជប៉ុន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតេស្តគ្រូសមីស៊ីលបានជោគជ័យ។ នៅក្នុងអត្ថបទសារមួយដែលផ្ញើឲ្យដល់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ បាននិយាយប្រាប់ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បានប្រទះឃើញមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបានហោះក្នុងចម្ងាយប្រមាណ៥០០ម៉ាយ ក្នុងរយៈកម្ពស់អតិបរិមា៣៧ម៉ាយ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មីស៊ីលទាំងនោះ...