ព័ត៌មានជាតិ

រកឃើញ សាកសពជន រងគ្រោះ ដែលបាត់ខ្លួន ដោយសារលិចទូក នៅស្រុកស្ទឹងហាវ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាព ស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាព កំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត កម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកសពជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ឃើញហើយ នៅវេលាម៉ោង៦ល្ងាចនេះ ដោយជនរងគ្រោះបានបាត់ខ្លួន ដោយសារករណី លិចទូក នេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top