បរទេស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅកណ្តាលប្រទេសវៀតណាម បានកើនឡើងដល់ ២៩ នាក់គិតត្រឹមព្រឹក ថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំដើម្បីបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយថា មនុស្សចំនួន ២៣ នាក់បានបាត់បង់ជីវិតដោយសារ ទឹកជំនន់ និង ៣នាក់ទៀត...
ភ្នំពេញ៖ បុគ្គលិកផ្នែកលក់អនឡាញម្នាក់ ត្រូវជនមិនស្គាល់មុខ បោកប្រាស់ ដោយបានកម៉្មង់ទិញកង្ហារចំនួន ២០គ្រឿង ស្មើនឹង ៤៧០ដុល្លារ តែមិនឱ្យលុយ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អៀម សំបូរ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គោរពជូនលោកម៉េប៉ុស្តិ៍នគរបាលផ្សារដើមគរ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅ ថ្ងៃចន្ទ ទី១២ ខែតុលា ឱ្យដឹងថា...
ភ្នំពេញ ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០(៩ខែ)នេះ ចំណូលពន្ធ-អាករគឺអគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជា២ ២២៥.៨៥លានដុល្លារ ស្មើនឹង៧៨.១០% នៃផែនការ ប្រចាំឆ្នាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រ មូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩ ០១៥.០៨ប៊ីលានរៀល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការរៀប ចំមេធាវី នៅតាមប៉ុស្ដិ៍ និងនៅតាមអធិការស្រុក គឺជារឿងល្អ ដើម្បីជួយសម្របសម្រួលប្រជាពលរដ្ឋ នៅ ពេលពលរដ្ឋមានបញ្ហាអ្វីមួយ អាចជួយដោះស្រាយបាន។ ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីនៃកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់លោក Mustafa al-Kadhimi ត្រូវបានគេជឿជាក់ថា នឹងត្រៀមបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ាក់លោក Fuad Hussein នៅអំឡុងពេល ដែលទទួលស្វាគមន៍អគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅអ៊ីរ៉ាក់លោក Stephen Hickey...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់កូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុពិភាក្សាវិញ ដើម្បីទទួលបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ នៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងដំណោះស្រាយ សន្តិភាពអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកត់សំគាល់ សេចក្តីប្រកាសរបស់កូរ៉េខាងជើង ស្តីពីការគិតទុកជាមុន នូវការស្តារឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ នៅពេលមានលក្ខខណ្ឌសមស្រប ត្រូវបានបង្កើតឡើង។ ក្រសួងបានឲ្យដឹងថា ខ្លួនបានរំពឹងថា ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានរៀបចំព្រឹត្តិការណ៍ សាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីលោក ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ កាលពីជាងមួយសប្តាហ៍មុន ដែលបង្ហាញ ពីការជាសះស្បើយរបស់លោក ដោយមិនមានពេលវេលានៅសល់ រហូតដល់ការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកានោះទេ។ ប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋវ័យ ៧៤ ឆ្នាំ ដែលឈរនិយាយលើយ៉រនៅសេតវិមាន ជាមួយនឹងការពាក់ម៉ាស់ ហើយលោកបានដោះចេញភ្លាមៗ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ខណៈព្យុះទី១៦ ឈ្មោះណាងកា និងទី១៧ សូដែល ឈ្មោះកំពុងជះឥទ្ធិពល មកលើតំបន់អាស៊ី ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា បានឱ្យដឹងថា ដោយសាឥទ្ធិពលនៃព្យុះមួយចំនួន ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀង កំពុងហូរធ្លាក់មកពីប្រទេសថៃ។ តាមរយៈហ្វេសប៊ុកផេកលោក អ៊ុ រាត្រី ឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹក បាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ(មានការបើក ទំនប់អាងអូខៃដន...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាល ពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុង បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន ឡើងលើសពី៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទន្ទឹមនឹងនេះដែរ ប្រទេសបង់ក្លាដេស មានករណីកើនឡើងដល់៣៧៨.២៦៦នាក់ ។ ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស៧...