ព័ត៌មានអន្តរជាតិ

លោក Biden នឹងស្វាគមន៍មេដឹកនាំអូស្ត្រាលី ជប៉ុន និងឥណ្ឌានៅចុងខែកញ្ញានេះ

បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden នឹងមានផែនការក្នុងការស្វាគមន៍ជំនួបដោយផ្ទាល់ជាមួយ នឹងមេដឹកនាំប្រទេសអូស្ត្រាលី ប្រទេស
ជប៉ុន និងប្រទេសឥណ្ឌា ផងដែរនៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

កិច្ចប្រជុំបួនភាគីនេះ នឹងធ្វើឡើងនៅក្នុងអគារសេតវិមាន រវាងលោក Joe Biden ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga លោកនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី Scott Morrison និងលោកប្រធានាធិបតីឥណ្ឌា Narendra
Modi ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំនេះ នឹងធ្វើឡើងនៅក្រោយបន្តិច នៃជំនួបមួយទៀតដែលបានរៀបចំដោយអង្គការ សហប្រជាជាតិដែលគ្រោង នឹងធ្វើឡើងនៅក្នុងទីក្រុងញូវយ៉កផងដែរ។

កិច្ចប្រជុំរវាងមេដឹកនាំទាំងបួននេះ ក៏ធ្លាប់បានធ្វើឡើងម្តងដែរកាលពីខែមិនា ដែលគ្រានោះប្រធានបទ សំខាន់នៃកិច្ចប្រជុំគឺធ្វើឡើងដើម្បីដោះស្រាយ បញ្ហាការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់និងដើម្បីសហការ គ្នាស្វែងរកវិធីដើម្បីទប់ទល់ទៅនឹង
បញ្ហានេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top