ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៤១.៩៨៧នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃចំនួន៣.២៨១នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺក៏បានកើនឡើងដល់១៨៥.១៧៨នាក់ដែរ បន្ទាប់ពីមានសេចក្តីរាការណ៍ថា មានអ្នកជំងឺចំនួន២៨៦បន្ថែមទៀតបានរួចពីសេចក្តីស្លាប់ដោយសារជំងឺ ។ នាយកដ្ឋានដដែលបានឲ្យដឹងទៀតថា អ្នកជំងឺចំនួន២៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកើនឡើងដល់៣.៩១៦នាក់...
ហានូយ៖ មន្ត្រីនៃរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវប្រព្រឹត្តចាប់ពីថ្ងៃពុធស្អែកនេះ ដល់ថ្ងៃសៅរ៍ តាមរយៈការខលជា វីដេអូក្រោមអធិបតីភាព លោក Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសចិនបានចោទប្រកាន់ លើយោធាឥណ្ឌាថា បានបង្កហេតុសាជាថ្មី នៅត្រង់តំបន់ព្រំដែនជម្លោះ តាមរយៈការឆ្លងចូលព្រំដែនដោយខុសច្បាប់ ព្រមទាំងមានការបាញ់កាំភ្លើង ជាច្រើនដងផងដែរ។ យោងតាមការបញ្ជាក់ របស់មន្ត្រីអ្នកនាំពាក្យរបស់យោធាចិន បាននិយាយថាក្រុមទាហានចិន បានបង្ខំចិត្តក្នុងការឆ្លើយតប ក្រោយធ្វើការវាស់វែង និងពិចារណា ទៅលើហេតុការណ៍នេះរួចមក។ លោកបន្តថា ការបាញ់បោះបែបនេះ មិនធ្លាប់កើតមានឡើយ...
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័ត របស់ក្រសួង ដឹកនាំដោយលោកតាំង ពៅ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ សហការ ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនស្ទើរគ្រប់វិស័យ មានអគារធំស្គឹមស្កៃជាច្រើន អមដោយផ្លូវស្អាតខ្វែងខ្វាត់ មានស្ថេរភាព សណ្ដាប់ធ្នាប់សង្គម និងរបៀបរៀបរយ ជាងកាលពីអតីតកាលឆ្ងាយណាស់ មិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមប្រឆាំងលើកឡើង ដើម្បីធ្វើជាលេសវាយប្រហារ មកលើរាជរដ្ឋាភិបាលនោះឡើយ។ អ្វីដែលក្រុមប្រឆាំង បានវាយប្រហារនិងចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជានោះ គឺធ្វើឡើងក្រោយពីបានដឹងថា ចិននៅចាត់ទុកខេត្តព្រះសីហនុរបស់កម្ពុជា ជាអាទិភាពសម្រាប់អនុវត្តន៍ គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ...
សាខារាជធានីភ្នំពេញផ្ទះលេខ ៦០ មហាវិថីព្រះមុនីវង្ស លេខទូរស័ព្ទ 069 266 188ផ្ទះលេខ ២៧៨-២៨០ មហាវិថីម៉ៅសេទុង លេខទូរស័ព្ទ 089 525 286ផ្ទះលេខ ៣៦ មហាវិថីម៉ៅសេទុង លេខទូរស័ព្ទ 089 788 536ផ្ទះលេខ ៣៥ មហាវិថី មុនី្នរ៉េត...
ភ្នំពេញ : នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានដឹកនាំបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ក្មេងពាលមិនស្គាល់ ប្រវត្តិសាស្រ្តខ្មែរ ឈ្មោះ ញ៉ែល ធារីណា...
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅតែព្រួយបារម្ភអំពីការឆ្លងជំងឺ Covid-19 នៅមីយ៉ាន់ម៉ា បន្ទាប់ពីការព្យាករណ៍ថា វីរុសនេះអាចទៅដល់ព្រំដែនថៃ – មីយ៉ាន់ម៉ា ក្នុងរយៈពេលពីរសប្តាហ៍ ខាងមុខនេះ។ ស្ថានភាពជំងឺឆ្លងនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលប្រទេសនេះ បានរាយការណ៍ថា មានច្រើនជាង ១០០ ករណីក្នុងមួយថ្ងៃ នៅក្នុងទីក្រុងជាច្រើន។ ប្រភពព័ត៌មានបានឲ្យដឹងថា ជំងឺនេះបានចាប់ផ្តើមរីករាលដាល ពីរដ្ឋរ៉ាក់ឃីន...
តូក្យូ៖ រដ្ឋបាលរបស់នាយក រដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានស្នើជាសម្ងាត់ចំពោះការផ្លាស់ប្តូរប្រេងឆៅអ៊ីរ៉ង់ សម្រាប់គ្រាប់ធញ្ញជាតិ អាមេរិក តាមរយៈប្រទេសជប៉ុន កាលពីឆ្នាំមុន នេះបើយោងតាម ប្រភពពីរដ្ឋាភិបាល។ ប្រភពរដ្ឋាភិបាលពីរបានបញ្ជាក់ប្រាប់ សារព័ត៌មានក្យូដូថា សំណើនេះត្រូវបានធ្វើឡើងជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០១៩ នៅពេលដែលលោកអាបេ បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់...
សុខសប្បាយជា ទេបងប្អូននៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ចំនួន ៩៨៤គ្រួសារ? វិវាទដីធ្លីម្ភៃឆ្នាំមកនេះ អាជ្ញាធរកំពុងបន្តខិតខំ ដោះស្រាយជូនបងប្អូនហេីយ ! កាលពីពេលថ្មីៗនេះ តាមសំណើរសុំរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៩៨៤គ្រួសារ នៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើគោរពមក សម្តេចតេជោ ដើម្បីស្នើសុំធ្វើប័ណ្ណដីកម្មសិទ្ធរស់នៅ ស្របច្បាប់ត្រឹមត្រូវ គឺខ្ញុំបានយក សំណេីបងប្អូនជម្រាបជូនសម្តេច ប្រមុខដឹកនាំអោយលោកបាន...