ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក រហូតដល់១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅឡើយ

បរទេស៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បាននិយាយថា កងទ័ពអាមេរិកអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីកាលកំណត់នៃការដកខ្លួន ព្រោះថាក្រុមយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ បានរារាំងជនភៀសខ្លួនដែលអស់សង្ឃឹមមិនឱ្យទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបៃដិន ចង់ឱ្យកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ ១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេស។

ប្រធានាធិបតីអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា ភាពចលាចលនៅទីក្រុងកាប៊ុលគឺជារឿងដែលជៀសមិនរួច។

រដ្ឋាភិបាលបរទេសកំពុងបង្កើនការជម្លៀសពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការជាមួយពួកគេ តាមជើងហោះហើរ ។

ផ្ទាំងពាណិជ្ជកម្ម

កងទ័ពអាមេរិកប្រហែល ៤ ៥០០ នាក់កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យបណ្តោះអាសន្ននៃអាកាសយានដ្ឋានអន្តរជាតិកាហ្សៃនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ ប៉ុន្តែក្រុមយុទ្ធជនតាលីបង់និងប៉ុស្តិ៍ត្រួតពិនិត្យ បានព័ទ្ធជុំវិញ។

ពួកតាលីបង់កំពុងរារាំងជនជាតិអាហ្វហ្កានីដោយគ្មានឯកសារធ្វើដំណើរ ប៉ុន្តែសូម្បីតែអ្នកដែលមានការអនុញ្ញាតត្រឹមត្រូវក៏ជួបការលំបាកដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top