ព័ត៌មានជាតិ

ក្រសួងសាធារណការ ដាក់ឲ្យប្រើប្រាស់មណ្ឌលចត្តាឡីស័ក សម្រាប់ មន្រ្តីក្រោមឱវាទក្រសួង

ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយ សម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទ ក្រសួងដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល មានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី បន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ៣ពេល ព្រមទាំង ផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ ៕

To Top
×