ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា សារព័ត៌មាន Downing Street បានឲ្យដឹងនៅថ្ងៃអាទិត្យថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក Rishi Sunak អធិការបតីនឹងធ្វើចត្តាឡីស័ក ជាធម្មតា បន្ទាប់ពីបានប៉ះពាល់ជាមួយនឹងលោក Sajid Javid...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យផ្លូវការ និងឆ្លើយតបនឹងជំងឺបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រុស្ស៊ី បានចុះក្នុងបញ្ជីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៥.០១៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ខណៈដែលវីរុសក្លាយពូជ Delta កំពុងបន្តឆ្លងរាលដាល ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.៩៥៨.១៣៣នាក់ ។ មជ្ឈមណ្ឌល បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួន៧៦៤នាក់ គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នក...
នៅពេលដែលយើងមិ នទាន់ឆ្លងកូវីដ-១៩ គឺយើងកាន់តែ ប្រុងប្រយ័ត្នខ្ពស់បំផុត!នៅពេលនេះ កូវីដ-១៩ បម្លែងឈ្មោះ (Delta) កំពុងឆ្លងរាលដាល យ៉ាងលឿន (កើន៧០%) នៅសហរដ្ឋអាមេរិក។ រីឯនៅកន្លែងស្នាក់នៅរបស់កីឡាករ ទៅចូលរួមប្រកួតកីឡា អូឡាំពិក នៅជប៉ុន (Tokyo Olympic village) ក៏មានអ្នកឆ្លងកូវីដ-១៩ គួរអោយព្រួយបារម្ភ ផងដែរ។ ក្នុងតំបន់អាស៊ាន...
ភ្នំពេញ ៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ៖ ម៉ាសធម្មតាចំនួន១លានបន្ទះ ,ម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ , ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែនចំនួន១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ បានបន្តចែកអំណោយដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៣នាក់ ក្នុងអំឡុងពេលប្រឈមការរាតត្បាតជម្ងឺកូវីដ១៩នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក...
ភ្នំពេញ ៖ ក្រោយផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ មិនបានសម្រេច ដោយអតីតថ្នាក់ដឹកនាំបក្សនេះមិនអនុវត្តតាម ហើយខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិដែលនឹងឈានចូលមកដល់នាឆ្នាំ២០២២-២០២៣ ខាងមុខ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានរំលឹកថា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ” ដោយលើកនេះ ក្នុងនាមលោកជាតំណាង គ ប...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា កំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ក្នុងការពារខ្លួនពីជំងឺកូវីដ-១៩។ ការលេីកឡេីងរបស់ លោកស្រី ឱ វណ្ណឌីន ក្រោយមានប្រជាពលរដ្ឋមួយចំនួន មិនសូវប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ជាពិសេសនោះ មួយរយៈពេលចុងក្រោយនេះ មានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩...
បរទេស៖នៅសប្តាហ៍នេះគណកម្មការទទួលបន្ទុក កិច្ចការងារសុវត្ថិភាពចំពោះអតិថិជន របស់អាមេរិកបានធ្វើការដាក់ពាក្យបណ្តឹងទៅលើ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ថាបានបន្តលក់ផលិតផលដែលអាចផ្តល់ផល គ្រោះថ្នាក់នៅលើវេបសាយរបស់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យសារធាតុកាបូនម៉ូណូអុកស៊ីតដែលមិនដំណើរការ ផងព្រមទាំងខោអាវក្មេងៗជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លំសក់ដល់ទៅជាង៤០ម៉ឺនគ្រឿងដែលអាចបង្កទៅជាការឆក់ដល់អ្នកប្រើប្រាស់ផងដែរ។ គណកម្មការដដែលបានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញនោះជច្រើនដងមកហើយនិងស្នើឲ្យក្រុមហ៊ុន ធ្វើការប្រមូលយកទំនិញដែល បានលក់ចេញមកវិញផងដែរជាមួយនឹងប្រាក់សំណងពេញលេង១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដែលធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃទី២៦ ខែកក្កដានេះ នេះបើតាមការប្រកាសពីការិយាល័យរបស់លោក។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ជំនួបនោះ...
បរទេស៖សមាជិករដ្ឋសភាមកពីបក្សប្រឆាំងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចេញសេចក្តីព្រមានមិនឲ្យធ្វើការជ្រៀតជ្រែកការបោះឆ្នោត ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងសេអ៊ូល បានរិះគន់បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok-youl។ លោក Park Jin មានវ័យ៦៤ឆ្នាំ បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វែសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកឯកអគ្គរដ្ឋទូត Xing Haiming បានបង្ហាញនូវការមិនគោរពចំពោះទំនៀមការទូត ក្រោយធ្វើការថ្លែងដ៏គួរឲ្យសោកស្តាយ ស្តីពីលោក Yoon Seok-youl។...