Covid-19

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី ២៥.០០០ នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យផ្លូវការ និងឆ្លើយតបនឹងជំងឺបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រុស្ស៊ី បានចុះក្នុងបញ្ជីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៥.០១៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ខណៈដែលវីរុសក្លាយពូជ Delta កំពុងបន្តឆ្លងរាលដាល ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.៩៥៨.១៣៣នាក់ ។


មជ្ឈមណ្ឌល បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួន៧៦៤នាក់ គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នក ស្លាប់សរុបកើនឡើងដល់១៤៨.៤១៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពី១៨.៨៨៦ដល់៥.៣៤១.២៣១នាក់ ។


ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់ប្រទេសរុស្ស៊ី ដែលមានអ្នកឆ្លងថ្មី៤.៣៥៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់១.៤៦៣.១៣៥នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

ពលរដ្ឋជាង១៥៩លាននាក់បានធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ-១៩នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top