Covid-19

នាយករដ្ឋមន្ត្រីអង់គ្លេស និងអធិការ បតី នឹងធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ ជាមួយរដ្ឋមន្ត្រីសុខាភិបាល មានវិជ្ជមានកូវីដ-១៩


ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា សារព័ត៌មាន Downing Street បានឲ្យដឹងនៅថ្ងៃអាទិត្យថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក Rishi Sunak អធិការបតីនឹងធ្វើចត្តាឡីស័ក ជាធម្មតា បន្ទាប់ពីបានប៉ះពាល់ជាមួយនឹងលោក Sajid Javid រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាអ្នកធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ-១៩កាលពីថ្ងៃសៅរ៍ ។


នេះជាការសម្រេចចិត្តរបស់មេដឹកនំាទាំងពីរ ដែលនឹងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ ដោយធ្វើតេស្តជាប្រចាំថ្ងៃ ដែលជាការប្រមាថដ៏ធំសម្រាប់ជាសាធារណៈនៅក្នុងប្រទេស ។

លោក Sunak បានឲ្យដឹងនៅលើបណ្តាញសង្គមTwitter ថា “ការធ្វើតេស្ត និងការតាមដានដោយការរឹតត្បិតគប្បីធ្វើដោយអនុញ្ញតឲ្យតែពាណិជ្ជកម្មធំៗរបស់រដ្ឋាភិបាល ខ្ញុំសូមទទួលស្គាល់ថា វិធានសម្រាប់មនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេដែលជាការធ្វើខុស” ។


គេបានដឹងថា លោក Javid បានជំនួសតំណែងលោក Matt Hancock កាលពីខែមុន ហើយឥឡូវនេះដាក់ខ្លួននៅដាច់ដោយឡែកពីគេ នៅផ្ទះជាមួយក្រុមគ្រួសាររបស់គាត់ ។ គាត់បាននិយាយថា គាត់បានចាក់ថ្នាំពីរដង ហើយគាត់មានរោគសញ្ញាគួរឲ្យព្រួយបារម្មណ៍ណាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×