ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិត ផលធ្វើដំណើរ និងកាបូប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឲ្យបារម្ភតាមរយៈការបំប្លែងខ្លួនថ្មី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាយោធារបស់ប្រទេស អាល្លឺម៉ង់បានដក ខ្លួនចេញពីប្រទេស អាហ្គានីស្ថានរួចរាល់អស់ ហើយបន្ទាប់ពីរយៈ ពេលជិត២ទសវត្ស។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Annegret Kramp Karrenbauer ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃម្សិលមិញ នោះផងដែរបានបញ្ជាក់ ទៀតថាវាគឺជាសង្គ្រាមដែល បានឆក់យកជីវិតយោធាអាល្លឺម៉ង់ ច្រើនបំផុតគិតចាប់តាំងតែ ពីពេលបញ្ចប់ទៅ នៃសង្គ្រាមលោកទី២។...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ថា តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានចេញប្រកាសសាលក្រមពីការកាត់ទោសដល់លោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឲ្យជាប់ពន្ធនាគាររយៈពេល១៥ខែ ។ គាត់ត្រូវបានគេផ្តល់ឲ្យពេល៥ថ្ងៃដើម្បីប្រគល់ខ្លួនគាត់ទៅប៉ូលសស ។ ដោយខកខាននោះ ប៉ូលិសសត្រូវតែបញ្ជាឱ្យចាប់ខ្លួនតែម្តង ។ ការកាត់ទោសនេះបានធ្វើឡើង បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញបានរកឃើញថា គាត់មានកំហុសពីការម៉ាក់ងាយចំពោះការប្រឆាំងនឹងបទបញ្ជារបស់ខ្លួនដែលនឹងបង្ហាញខ្លួននៅក្នុងការស៊ើបអង្កេតអំពីអំពើពុករលួយ...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ។ លោកប្តេជ្ញា នឹងខិតខំប្រឹងប្រែងរៀបចំចាត់ចែង គ្រប់គ្រងនិងកិច្ចការបោះឆ្នោតឲ្យកាន់តែល្អប្រសើរឡើង ។ ការសន្យានេះក្នុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសលោកចូលកាន់តំណែងប្រធានថ្មីនៃគ.ជ.ប ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់...
ភ្នំពេញ ៖ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភំ្នពេញ សហការជាមួយមន្ទីរសុខាភិបាល រដ្ឋបាលរាជធានី និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៍សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នៅឱសថស្ថានចំនួន៨៦ទីតាំង ស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ក្នុងខណ្ឌ៣ កាលពីថ្ងៃ២៩ មិថុនា ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។ ខណ្ឌ៣នោះរួមមាន ៖...
ភ្នំពេញ៖ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ទីតាំងផ្សារសាមគ្គី ជាបណ្ដោះអាសន្នស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ចាប់ពីវេលាម៉ោង១២នឹង០០នាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មីមកជំនួសវិញ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១២ នាក់។
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា រយៈពេលជាង១ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដោះស្រាយ ចំនួន៣៧.៩០០រឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ចំនួន៣៩.៥០០រឿង។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ ខែមិថុនា...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ជឿជាក់ ថាចរាចរណ៍តាមដងផ្លូវជាតិលេខ៥ នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំង បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះពិនិត្យការដ្ឋានសាងសង់ នៃកំណាត់ផ្លូវជាតិលេខ៥...