បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរំសាយអាវុធជាមួយទីក្រុងតូក្យូ នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រ។ គួរឲ្យដឹងដែរថាដំណើរការនៃការលុបចោលសន្ធិសញ្ញានេះត្រូវបានផ្តួចផ្តើមកាលពីប្រាំមួយខែមុនមកម្ល៉េះ ដោយសារតែអ្វីដែលរុស្ស៊ីហៅថាគោលនយោបាយ មិនរាក់ទាក់ របស់រដ្ឋាភិបាលជប៉ុន។ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ១៩៩៣ជប៉ុនគឺដើម្បីជួយរុស្ស៊ីរុះរើផ្នែកធំនៃឃ្លាំងអាវុធបរមាណូសូវៀត និងជួយដោះស្រាយបញ្ហាបរិស្ថានដែលជាកត្តាដែលអាជះឥទ្ធិពលដល់ប្រទេសរុស្សី។ នាយករដ្ឋមន្ត្រីរុស្សីលក Mikhail Mishustin បានប្រកាសពីផែនការដកខ្លួនចេញពីសន្ធិសញ្ញាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយចាប់ផ្តើមដំណើរការផ្តាច់ទំនាក់ទំនងរយៈពេលប្រាំមួយខែ។ យោងតាមទីក្រុងមូស្គូ វាមិនអាចទៅរួចទេក្នុងការបន្តអន្តរកម្មជាមួយរដ្ឋដែលមិនរួសរាយរាក់ទាក់លើបញ្ហាដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី នៅក្នុងបរិបទនៃគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishidaនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
ឧបនាយករដ្ឋមន្ត្រី ស សុខា រំលឹកដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»https://dap-news.com/?p=417310 កម្ពុជា នឹងនាំយកសត្វខ្លាធំ៤ក្បាល ពីឥណ្ឌា ឆាប់ៗនេះhttps://dap-news.com/?p=417335 គ.ជ.ប អំពាវនាវរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស-ថ្ងៃបោះឆ្នោត និងព្រមានចាត់វិធានការ សកម្មភាពណា រំលោភច្បាប់បោះឆ្នោតhttps://dap-news.com/?p=417376 WB អនុម័តឥណទាន៤០លានដុល្លារ សម្រាប់គម្រោងបង្កើន ជំនាញដល់ពលរដ្ឋកម្ពុជាhttps://dap-news.com/?p=417387 ក្មេងទំនើង៨នាក់ នៃក្រុមចាក់ស្លុយ...
ហ្គាហ្សា៖ ប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើមជ្ឈមណ្ឌលចែកចាយជំនួយមួយនៅកណ្តាលតំបន់ហ្គាហ្សា។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅកណ្តាលនៅភាគខាងកើតនៃទីក្រុង Deir al-Balah ដោយមីស៊ីលមួយគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពវេជ្ជសាស្ត្របានឲ្យដឹងទៀតថា សាកសពរបស់អ្នកស្លាប់ រួមជាមួយនឹងអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីការផ្អាកសេវាសុខភាពនៅមន្ទីរពេទ្យ Al-Aqsa ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ...
ភ្នំពេញ៖លោក ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៦០០នាក់។ លោក ហួត ស៊ីនាដ បានគូសបញ្ជាក់ថា...
តេអេរ៉ង់៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយរបាយការណ៍ដំបូង ស្តីពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងបក្ខពួករបស់លោក។ បន្ទាប់ពីការធ្លាក់យន្តហោះនេះ គណៈកម្មាធិការស៊ើបអង្កេតជាន់ខ្ពស់ ដែលមានសមាសភាពអ្នកជំនាញ អ្នកឯកទេស និងអ្នកបច្ចេកទេសបានទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃច័ន្ទ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានដកស្រង់របាយការណ៍របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍ ឧទ្ធម្ភាគចក្របានបន្តដំណើរតាមការកំណត់ទុកជាមុនរបស់ខ្លួននៅតាមផ្លូវ ហើយមិនបានងាកចេញពីផ្លូវហោះហើរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាស ប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/ កាមរោគ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ឧសភា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះ មកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញសកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឲ្យព្រួយបារម្ភ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឲ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ...
រាជរដ្ឋាភិបាលណែនាំពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សhttps://dap-news.com/?p=417087 សម្តេចធិបតី កំពុងឲ្យក្រសួងយុត្តិធម៌ ពិនិត្យលើការបង្កើតច្បាប់ គ្រប់គ្រងដាវសាម៉ូរ៉ៃhttps://dap-news.com/?p=417103 សម្តេចធិបតី បញ្ជាគ្រប់អភិបាលរាជធានី -ខេត្ត ចាត់វិធានការ គ្រប់គ្រងឲ្យបាន ចំពោះក្មេងទំនើង ពិសេសក្រុមកាន់ដាវសាម៉ូរ៉ៃhttps://dap-news.com/?p=417107 ប្រមុខការទូតខ្មែរ នឹងបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ព្រមទាំងចូលរួមប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅម៉ារ៉ុកhttps://dap-news.com/?p=417110...
ប៉េកាំង៖ ប្រទេសចិន បានបង្កើនការរិះគន់របស់ខ្លួនចំពោះប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក ឡៃ ឈីងតេ ជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាល ដែលទទួលខុសត្រូវ ចំពោះទំនាក់ទំនងជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯង បានថ្កោលទោសសុន្ទរកថាបើកសម្ពោធរបស់លោក ឡៃ ថាជា “ការសារភាព” នៃជំហរគាំទ្រឯករាជ្យភាពជ្រុលនិយមរបស់លោក។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានអះអាងកាលពីថ្ងៃអង្គារថា លោក ឡៃ “បានព្យាយាមផ្លាស់ប្តូរលក្ខណៈនៃទំនាក់ទំនង” រវាងទីក្រុងប៉េកាំង...
បរទេស៖ មេដឹកនាំនៃតំបន់ Chechnya របស់រុស្ស៊ី លោក រាំសាន ខាឌីរ៉ូវ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា លោកបានជួបជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង ហើយលោក ពូទីន បានស្នើឱ្យបញ្ជូនអ្នកប្រយុទ្ធបន្ថែមទៀត ដើម្បីជួយទីក្រុងមូស្គូ ក្នុងជម្លោះដែលមានរយៈពេលជាងពីរឆ្នាំនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤...