ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់២៩.៩៧៧.៨៦១នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងថ្មីចំនួន៤២.៦៤០នាក់ ដែលបានកត់ត្រាក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា នេះជាលើកដំបូងហើយដែលមានករណីឆ្លងជាង៥០.០០០នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងមួយថ្ងៃ បន្ទាប់ពី៩១ថ្ងៃ ។ ក្រសួងបានឲ្យដឹងថា “ចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃបន្តថយចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃទី៤០ហើយ” ។ ក្រៅពីនេះ គិតចាប់ពីព្រឹកថ្ងៃចន្ទ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត១.៦០០នាក់ ត្រូវបានជួយសង្រ្គោះចេញពី ឆ្នេរសមុទ្រលីប៊ី និងបាននាំ មកកាន់លីប៊ី វិញ ។ អង្គការបានឲ្យដឹងថា “នៅក្នុងអំឡុងពេល ថ្ងៃទី១៣ដល់១៩មិថុនា ជនអន្តោប្រវេសចំនួន១.៥៩៤នាក់ ត្រូវបានជួយសង្គ្រោះ នៅពេលជាប់ លើដែនសមុទ្រ...
ភ្នំពេញ:លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថាការប្រមាថ របស់សមរង្ស៊ី លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ។ប្រតិកម្មរបស់លោក ពេជ្រស្រស់បានធ្វើឡើងបន្ទាប់ពី សមរង្ស៊ី នៅថ្ងៃនេះបានសរសេរសំណេរប្រមាថព្រះមហាក្សត្រតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃ២២មិថុនានេះ លោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា«លោក Sam Rainsy បាននឹងកំពុងដើរជាន់ដានឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោកធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាល ដោយលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ និងមកពីខេត្តកណ្តាល ២នាក់ ។ ក្នុងនោះរួមមាន៖១- ស្រុកព្រះសេ្តច ចំនួន ១០នាក់២-...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងវឌ្ឍនភាពការងារសាងសង់ ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ រហូតដល់ កំពត បច្ចុប្បន្ននេះសម្រេចបានស្ទើរតែ ១០០% ហើយ។ គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road...
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានមកដល់កម្ពុជាហើយ នាវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៦៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនូន៤៣នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង ២ លាននាក់ហើយ ដោយមានកំណត់ត្រា ប្រចាំថ្ងៃខ្ពស់បំផុត ដែលបានឈានដល់ចាប់តាំងពីមានករណីដំបូងរបស់ប្រទេសនេះ កាលពីខែមីនា ឆ្នាំមុន។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ក្រុមការងារពិសេស សម្រាប់ការការពារកាត់បន្ថយជំងឺកូវីដ – ១៩ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃច័ន្ទម្សិលមិគនេះ ករណីឆ្លងជំងឺកូវូដ-១៩ សរុបចំនួន ២,០០៤,៤៤៥ករណី ត្រូវបានបញ្ជាក់...
វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក បានណែនាំផែនការចែកចាយថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ចំនួន ៥៥ លានដូសជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមថ្នាំចំនួន ៥៥ លានថ្នាំ ប្រហែលជា ៤១ លានដូស ត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX រួមទាំងថ្នាំអាមេរិចឡាទីន និងការ៉ាបៀនប្រមាណ ១៤ លានដូស...