ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ ជិត១.៦០០នាក់ ត្រូវបានជួយ សង្គ្រោះ នៅឆ្នេរសមុទ្រលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត១.៦០០នាក់ ត្រូវបានជួយសង្រ្គោះចេញពី ឆ្នេរសមុទ្រលីប៊ី និងបាននាំ មកកាន់លីប៊ី វិញ ។

អង្គការបានឲ្យដឹងថា “នៅក្នុងអំឡុងពេល ថ្ងៃទី១៣ដល់១៩មិថុនា ជនអន្តោប្រវេសចំនួន១.៥៩៤នាក់ ត្រូវបានជួយសង្គ្រោះ នៅពេលជាប់ លើដែនសមុទ្រ និងបាននាំមកកាន់លីប៊ីវិញហើយ” ។

យោងតាមអង្គការបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៤.៣៨៨នាក់ ក្នុងនោះរាប់ទាំងស្ត្រី និងកុមារ បានត្រូវជួយសង្គ្រោះ ទន្ទឹមនឹងនេះដែរ ចំនួន១៩៤នាក់បានស្លាប់ និង៤៩២នាក់បានបាត់ខ្លួន នៅឆ្នេរសមុត្រលីប៊ី នៅផ្លូវទឹកស្ថិតនៅភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ ។

ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងស្ថានភាពអសន្តិសុខ និងច្របូកច្របល់ ចាប់តាំងពីរបបដឹកនាំរបស់លោក Muammar Gaddafi បានដួលរំលំ នៅក្នុងឆ្នាំ២០១១ ៕

To Top