ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការ យ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិ យ៉ាងណាក៏ដោយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធាននៃវិទ្យាស្ថានសហភាពអ៊ឺរ៉ុបចំនួន៣រូបនឹង ត្រូវជួបគ្នាជាមួយ នឹងអធិកាបតីលោកស្រី Angela Merkel នៅសប្តាហ៍នេះដើម្បីពិភាក្សាអំពី បញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅក្នុងប្លុកនេះនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមាន ភាពរស់រវើកឡើងវិញ តាមរយៈការបន្ថយបំណុល។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen បានធ្វើការផ្ញើលិខិត អញ្ជើញ David Sassoli ប្រធាននៃសភាអ៊ឺរ៉ុបលោក...
ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនងើយឆ្ងលសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយ មន្ដ្រីអតីតបក្សប្រឆាំងចេញពីណានោះ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយ ថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញពីមជ្ឈដ្ឋានប្រឆាំងហ្នឹងឯង។ នាពេលថ្មីៗនេះ...
វ៉ាស៊ីនតោន៖ការធ្វើពហិការរបស់ អ្នកផ្សាយពាណិជ្ជកម្មលើ Facebook បានឈានដល់យុទ្ធនាការសកម្មជនឌីជីថលពិភពលោក មួយដែលមានគោលបំណងទប់ស្កាត់ មាតិកាស្អប់ខ្ពើម និងជាតិពុលនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស ប៉ុន្តែផលប៉ះពាល់របស់វា នៅតែមិនទាន់ច្បាស់។ ការផ្លាស់ប្តូរដែលមិនធ្លាប់មាន ពីមុនមកត្រូវបានចូលរួមដោយ ក្រុមហ៊ុនធំ ៗ ដូចជា Unilever Starbucks Levis និង Coca-Cola ព្រមទាំងក្រុមហ៊ុន ជិត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េថា ប្រទេសកូរ៉េខាងជើង បានរារាំងមេរោគកូរ៉ូណា មិនឲ្យមានផ្លូវឆ្លងចូលមកក្នុងប្រទេសបាន នេះបើតាមសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើងនោះលោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានធ្វើការទប់ស្កាត់យ៉ាងហ្មត់ចត់ មិនឲ្យមេរោគដ៏សាហាវមានផ្លូវឆ្លងចូលបាន និងរក្សាស្ថានភាពប្រឆាំងការរាតត្បាតឆ្លងបានយ៉ាងខ្ជាប់ខ្ជួន បើទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក...
វ៉ាស៊ីនតោន៖ កិច្ចប្រឹងប្រែង ជាថ្មីរបស់កូរ៉េខាងត្បូង ដើម្បីស្តារកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាកំពុង ចោទជាសំណួរអំពីថាតើក្រុងព្យុងយ៉ាង នឹងកក់ក្តៅចំពោះការសន្ទនាគ្នានៅពេលមានវិបត្តិនយោបាយ នៅទីក្រុងវ៉ាស៊ីនតោនដែរឬទេ? លោកប្រធានាធិបតី មូន ជេអ៊ីន បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការផ្តល់ជូននូវកិច្ចប្រជុំកំពូលមួយទៀតរវាងប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន...
សេអ៊ូល៖ អ្នកការទូតកំពូលរបស់ទីក្រុង សេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីវិធី ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ នៃវេទិកា“ ក្រុមការងារ” ទ្វេភាគី ដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល គោលនយោបាយ របស់កូរ៉េខាងជើង។ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង គឺលោក Lee Do-hoon បានពិភាក្សាអំពីបញ្ហានេះនៅពេលដែលលោកបាន ធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាល ពីខែមុន...
១. នាថ្ងៃទី៣០ ខែមិថុនា ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេចក្នុងកិច្ចប្រជុំសមាជិកអចិន្ត្រៃយ៍លើកទី២០ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។ សូមលោកមេត្តាជួយបកស្រាយបញ្ជាក់ពីចំណុចសំខាន់ៗនៃច្បាប់ខាងលើ។ មុនខួបអនុស្សាវរីយ៍លើកទី២៣ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេច និងប្រកាសអនុម័តជាស្ថាពរ បានចាប់ផ្តើមដំណើរសាជាថ្មីនៃការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរលើទឹកដីហុងកុងប្រទេសចិន។ ក្នុងខ្លឹមសារនៃច្បាប់ខាងលើនេះបានបែងចែកជា៦ជំពូកដែលមាន៦៦មាត្រា ក្នុងចំណោមខ្លឹមសារដែលបានកំណត់ពីទំនួលខុសត្រូវដ៏ធំបំផុត និងចុងក្រោយបង្អស់របស់រដ្ឋាភិបាលមជ្ឈិមចិនជូនចំពោះសន្តិសុខជាតិ ក៏បានរក្សាយុត្តាធិការ និងសិទ្ធិអនុវត្តច្បាប់ចំពោះបទល្មើសដែលបានគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។ ការិយាល័យការពារសន្តិសុខជាតិរបស់រដ្ឋាភិបាលមជ្ឈិមចិនប្រចាំហុងកុង គឺជាស្ថាប័នដែលចាត់តាំងដោយរដ្ឋាភិបាលមជ្ឈិមចិន ជាការតំណាងរដ្ឋាភិបាលមជ្ឈិមចិនក្នុងការបំពេញភារកិច្ចតាមច្បាប់ មានទំនួលខុសត្រូវក្នុងការធានាអនុវត្តច្បាប់ពាក់ព័ន្ធប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការបង្កើតច្បាប់នេះឡើង សម្រាប់ចំណុចហានិភ័យដែលលេចធ្លោខ្លាំងក្នុងការការពារសន្តិសុខជាតិក្នុងតំបន់ហុងកុង ច្បាប់បានកំណត់គ្រប់គ្រងលើបទល្មើសទាំង៤មានដូចជា ការបំបែកបំបាក់ប្រទេសជាតិ ការផ្តួលរលំអំណាចរដ្ឋ សកម្មភាព ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសឬខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ និងមានការគ្រប់គ្រងដាក់ទោសទៅលើឧក្រិដ្ឋជនមួនចំនួនតូចផងដែរ។ ការបង្កើតច្បាប់ស្របជាមួយរដ្ឋធម្មនុញ្ញចិននិងច្បាប់មូលដ្ឋានហុងកុង ស្របជាមួយការកំណត់លើពិភពលោកនិងគោលការណ៍នីតិរដ្ឋ គោរពលើស្វ័យគ្រប់គ្រងកម្រិតខ្ពស់ក្នុងតំបន់រដ្ឋបាលពិសេស ធានាជូនជនរួមជាតិហុងកុងនូវសិទ្ធិនិងសេរីភាពតាមច្បាប់ អនុលោមតាមឆន្ទៈរបស់ប្រជាជន និងសមស្របជាមួយភាពជាក់ស្តែងក្នុងហុងកុង។ ច្បាប់នេះបានផ្តល់ជាគ្រឿងសម្គាល់នៃរដ្ឋធម្មនុញ្ញ និង សម្គាល់លើច្បាប់មូលដ្ឋានហុងកុងដ៏មានឥទ្ធិពលសម្រាប់ជំរុញការកសាងយន្តការប្រព័ន្ធ ដែលទាក់ទងជាមួយការការការពារសន្តិសុខជាតិក្នុងតំបន់ រដ្ឋបាលពិសេសហុងកុង និងពង្រឹងការអនុវត្តច្បាប់នៃកិច្ចការតុលាការក្នុងការការពារសន្តិសុខជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុង។ ២. តើលោកបកស្រាយយ៉ាងណាចំពោះគោលដៅ និងអត្ថន័យនៃច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនដែលទើបតែប្រកាសថ្មីៗនេះ? ការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន គោលដៅចម្បងគឺការពារអធិបតេយ្យភាពជាតិ សន្តិសុខ អត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ ធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុង ធានាបានការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរប្រកបដោយស្ថេរភាព ចំពោះការការពារអធិបតេយ្យភាព សន្តិសុខ អត្ថប្រយោជន៍ការអភិវឌ្ឍ ដើម្បីធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុងដែលជាអត្ថន័យខ្លឹមសារដ៏សំខាន់និងជ្រាលជ្រៅបំផុត។ ជាច្រើនឆ្នាំកន្លងមកនេះ កម្លាំងខាងក្រៅដែលប្រឆាំនឹងប្រទេសចិន បានយកហុងកុង ចាត់ទុកជាឈ្នាន់សម្រាប់បង្កបញ្ហានៅក្នុងប្រទេសចិន។ នាឆ្នាំ២០១៩ សកម្មជនប្រឆាំងក្រៅនិងក្នុងប្រទេសបានយកព្រឹត្តិការណ៍វិសោធនកម្មនៃច្បាប់មួយជាលេស ញុះញង់បង្កជាសកម្មភាពហឹង្សាយ៉ាងធ្ងន់ក្នុងហុងកុង មធ្យោបាយរបស់ពួកគេកាន់តែប្លែកថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាទង្វើគួរឲ្យស្អប់ខ្ពើមបំផុត។ ជនរួមជាតិហុងកុងភាគច្រើនមានការលំបាកដែលមិនអាចពណ៌នារួច ការបញ្ឈប់សកម្មភាពហឹង្សានេះបានក្លាយជាក្តីប្រាថ្នារបស់សង្គមទាំងមូល។ ការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាការឆ្លើយតបយ៉ាងទាន់ពេលវេលានូវការស្នើឡើងក្នុងសង្គមហុងកុង ក៏ជាការរារាំងដ៏ខ្លាំងក្លាសម្រាប់ជនឃុបឃិតមួយចំនួនតូច រឹតតែជាឧបករណ៍ច្បាប់រារាំងដ៏រឹងមាំសម្រាប់ការពារសន្តិសុខជាតិ ក៏រឹតតែជាវិធានការដ៏មានឥទ្ធិពលក្នុងការធានាស្ថេរភាពវិបុលភាព និងអត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់ជនរួមជាតិហុងកុង។ ៣.ក្រោយពីការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនរួច តើការប្រតិកម្មពីគ្រប់ភាគីយ៉ាងដូចម្តេចដែរ? ក្រោយពីការប្រកាស ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ...
ហាណូយ៖ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមគោរព និងគាំទ្រ គោលការណ៍ “ ប្រទេសមួយប្រព័ន្ធពីរ” ច្បាប់មូលដ្ឋានរដ្ឋបាលពិសេសហុងកុង និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន។ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី...
នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន...