ព័ត៌មានអន្តរជាតិ

ស្លាប់១១នាក់ ក្នុងនោះរាប់ទំាងមន្ត្រីប៉ូលិស នៅក្នុងអំឡុងពេល បាញ់គ្នា នៅភាគខាងជើង អាហ្វហ្គានីស្ថាន

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា អ្នកនំាពាក្យមួយរូបមកពីរដ្ឋាភិបាលក្នុងស្រុក បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មន្ត្រីប៉ូលិសអាហ្វហ្គានីស្ថាន ចំនួន០៤នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន០៧នាក់ត្រូវបានសម្លាប់ នៅក្នុងសមរភូមិមួយនៅភាគខាងជើងខេត្ត Takhar ក្នុងអំឡុងពេលយប់ថ្ងៃសៅរ៍ ។

ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារមកលើតំបន់ជាយស្រុក Namak Ab ។

លោក Hamid Mubarez អ្នកនាំពាក្យបានប្រាប់ដល់ស៊ិនហួថា ”អធិការស្រុក Abdul Zahir និងមន្ត្រីចំនួន០៣រូប ត្រូវបានសម្លាប់ ខណៈដែលពួកគេបានព្យាយាមទប់ទល់នឹងក្រុមសកម្មប្រយុទ្ធពីការរុលចូលមកមុខ ។

លោក Nazakmir Amiri អធិការស្រុកបានប្រាប់ដល់ស៊ិនហួ កាលពីព្រឹកថ្ងៃនេះថា ក្រៅពីនេះ ខេត្តនៅជាប់គ្នា គឺខេត្ត Kunduz មានជនស៊ីវិលចំនួន០៣នាក់ ក្នុងបូករួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលចំនួន០៤នាក់បានរងរបួស បន្ទាប់ពី គ្រាប់ផ្លោងត្បាល់របស់ក្រុមតាលីបង់ បានផ្លោងចូលក្នុងស្រុក Imam Sahib ក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងកងសន្តិសុខ និងក្រុមតាលីបង់ កាលពីយប់ថ្ងៃសៅរ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top