កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ៉ីនធឺណិតលំដាប់ខ្ពស់ EZECOM បានសម្ពោធនូវគម្រោង អ៊ិនធឺណិតថ្មីរបស់ខ្លួន ឈ្មោះថាMegaSurf ដែលផ្តល់អោយអ្នកប្រើប្រាស់នូវកញ្ចប់អ៊ិនធឺណិតមានល្បឿនលឿនខ្លាំង និងជម្រើសសេវា កម្មបន្ថែមពិសេសមួយដែលធ្វើអោយគម្រោងអ៉ីនធឺណិតមួយនេះ ក្លាយជាដំណោះស្រាយ WiFi ពេញលេញ ដំបូងគេនៅកម្ពុជា! គម្រោងអ៉ីនធឺណិត MegaSurf មានចំណុចទាក់ទាញជាច្រើន ទាំងចំណុចបច្ចេកវិទ្យា តម្លៃ និងប្រូម៉ូសិន។ ចំណុចទាក់ទាញសំខាន់ទីមួយគឺ លទ្ធភាពគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់គេហដ្ឋានលោកអ្នកដោយខ្លួនឯង ។ MegaSurf ខុសគ្នាពីគម្រោងអ៊ីនធឺណិតសម្រាប់គេហដ្ឋានដ៏ទៃទៀត ព្រោះនេះជាលើកដំបូងដែលក្រុមហ៊ុន EZECOM ពាំនាំនូវបច្ចេកវិទ្យា Mesh WiFi មកដល់អ្នកប្រើប្រាស់នៅកម្ពុជា និងផ្តល់លទ្ធភាពអោយពួកគាត់ គ្រប់គ្រងបណ្តាញ WiFi ក្នុងគេហដ្ឋានរបស់គាត់ដោយខ្លួនឯងតាមរយៈកម្មវិធី EzeWiFi។ ឥឡូវ យើងក្រលេកមកមើលជម្រើសល្បឿនអ៊ិនធឺណិតដែលផ្តល់អោយដោយគម្រោង MegaSurf ជាមុនសិន។ កញ្ចប់ល្បឿនពីតូចទៅធំគឺ កញ្ចប់ 30 Mbps តម្លៃ $29/ខែ កញ្ចប់ 50 Mbps តម្លៃ $49/ខែ និងកញ្ចប់ 100 Mbps តម្លៃ $69/ខែ។ ច្បាស់ណាស់គម្រោង MegaSurf ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការ អ៊ិនធឺណិតខ្ពស់ និងក្រុមគ្រួសារដែលមានសមាជិកច្រើន។ គួរបញ្ជាក់ផងដែរថា ល្បឿនអ៊ិនធឺណិតដែលផ្តល់ជូន នេះ គឺលឿនពេញស្មើគ្នាសម្រាប់គ្រប់សកម្មភាព ទាំងទាញយក (download) និងផ្ទេរទិន្នន័យ (upload) ក៏ដូចជាសម្រាប់សេវាកម្មបន្ថែមពាក់ព័ន្ធដ៏ទៃទៀត ដូចជា សេវាទូរទស្សន៍អ៊ិនធឺណិតOTT TV របស់ក្រុមហ៊ុនទៀតផង។ ចំណុចសំខាន់ទីពីរ ដែលយើងត្រូវលើកឡើងគឺ បច្ចេកវិទ្យា Mesh WiFi! នេះគឺជាបច្ចេកវិទ្យាចុងក្រោយរបស់រោតទ័រ (Router) WiFi ដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការបញ្ជូនទិន្នន័យទៅកាន់ឧបករណ៍ឌីជីថលផ្សេងៗរបស់អ្នក ដែលធ្វើអោយអ៊ិនធឺណិតរបស់អ្នកលឿនរហ័ស និងរលូនឥតអាក់ ជាពិសេសវាដោះស្រាយបញ្ហា “ចន្លោះគ្មានសេវា” (dead zone) ដែលកើតមានឡើងនៅពេលបណ្តាញ WiFi ដែលផ្សាយចេញពីរោតទ័រផ្សេងគ្នា គ្របដណ្តប់លើ គ្នាទៅវិញទៅមក ធ្វើអោយសេវាអ៊ិនធឺណិតនៅទីតាំងនោះរអាក់រអួលប្រើមិនកើត។ បច្ចេកវិទ្យា Mesh WiFi នេះ ក៏ជាកូនសោដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់ខ្លួន តាមរយៈកម្មវិធីពិសេសមួយគឺ EzeWiFi។ EzeWiFi គឺជាកម្មវិធីទូរស័ព្ទ ដែលមានតួនាទីគ្រប់គ្រងលើដុំរ៉ោតទ័រទាំងអស់ក្នុងបណ្តាញ WiFi របស់អ្នក ដូចជា កំណត់លេខសម្ងាត់ និងពិនិត្យមើលការចូលប្រើប្រាស់ ជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះមានភាពវៃឆ្លាត ក្នុងការជួយការពារបណ្តាញ WiFi របស់អ្នកពីជនខិលខូច តាមរយៈការផ្តល់ដំណឹង និងទប់ស្កាត់សកម្មភាព និងប្រតិបត្តិការដែលមានហានិភ័យខ្ពស់ទៀតផង។ លក្ខណៈពិសេសបំផុតមួយ ដែលអ្នកប្រើប្រាស់ជាច្រើនចង់ឃើញជាយូរមកហើយ គឺសមត្ថភាពក្នុងការបិទមាតិកាមិនល្អឬមិនសមរម្យ នៅលើឧបករណ៍របស់បុត្រធីតា និងអ្នកប្រើប្រាស់ដ៏ទៃទៀតក្នុងក្រុមគ្រួសារ។ វាពិតជាមុខងារដ៏ទាក់ទាញមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ក្នុងចំណោមមុខងារមានប្រយោជន៍ជាច្រើន។ រីឯចំណុចសំខាន់ចុងក្រោយគឺ ឥឡូវនេះក្រុមហ៊ុនកំពុងមានប្រូម៉ូសិនពិសេស ដែលអ្នកប្រើប្រាស់អាចទទួលបានឧបករណ៍រោតទ័រMesh WiFi ដោយឥតគិតថ្លៃសរុបចំនួនបី ដែលមានតម្លៃស្មើនឹងទឹកប្រាក់ 195 ដុល្លារ។ អញ្ចឹងបើអ្នកចង់សាកល្បងភ្ជាប់គម្រោងអ៊ិនធឺណិត MegaSurf សូមកុំបង្អង់យូរ ព្រោះប្រូម៉ូសិនពិសេសនេះនឹងបញ្ចប់ទៅ នៅចុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ! លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអ៊ិនធឺណិត MegaSurf នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន EZECOM គឺwww.ezecom.com.kh/megasurf ឬលោកអ្នកអាចទូរស័ព្ទទៅកាន់លេខសេវាអតិថិជន ២៤ម៉ោង របស់ EZECOM ដែលមានលេខ 023 23 81...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅពួកក្រុមប្រឆាំង នៅក្រៅប្រទេសថា បើរាជរដ្ឋាភិបាលគ្មានសមត្ថភាព តើរាជរដ្ឋាភិបាលមានលទ្ធភាពអ្វីប្រកាស កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ខណៈ រាជរដ្ឋាភិបាលបានបញ្ចេញថវិកា១២៥លានដុល្លារ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រប្រមាណ៦០ម៉ឺននាក់។ សម្ដេចតេជោ ឆ្លើយតបបែបនេះក្រោយពីក្រុមប្រឆាំងលើកឡើងថា បើរាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាសេដ្ឋកិច្ចបាន ទាល់តែមានលក្ខខណ្ឌ ចំនួន៣ រួមមាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២២ខែមិថុនា បានសរសេរថាទំហំនាំចេញនៃផលិតផល យោធារបស់ប្រទេស អ៊ីស្រាអ៊ែលកាលពីឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះមកនៅត្រឹមតែ ៧,២ពាន់ប៊ីលានដុល្លារ។ តួលេខនេះគឺជាតួលេខធ្លាក់ចុះ ជាប់គ្នា២ឆ្នាំមកហើយដែរចំពោះ ការនាំចេញផលិតផលយោធា។កាលពីឆ្នាំ២០១៨ទំហំនាំចេញយោធារបស់ អ៊ិស្រាអ៊ែលមានចំនួន៧,៥ពាន់ប៊ីលានដុល្លារពោលគឺធ្លាក់ចុះពីទំហំ៩,២ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៧។ ទិន្នន័យដែលត្រូវបានចេញផ្សាយដោយ SIBAT បានបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុនយោធារបស់អ៊ីស្រាអ៊ែលប្រមាណជា១២០ បានចុះកុងត្រាជាមួយនឹងពិភពលោកបានតែប៉ុន្មានកិច្ចព្រមព្រៀងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន កាលពីថ្ងៃអង្គារបានការពារការកត់សម្គាល់របស់លោកលើប្រទេសកូរ៉េខាងត្បូង នៅក្នុងសៀវភៅកំណត់ហេតុដែលបានចេញផ្សាយថ្មីរបស់លោកដោយនិយាយថាវានឹងជាការ“ ស្អប់ខ្ពើម” ចំពោះប្រជាជនកូរ៉េខាងត្បូង ប្រសិនបើគាត់មិនសរសេរការពិត។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Bolton ត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់របស់ការិយាល័យ Cheong Wa Dae ចំពោះសៀវភៅ “បន្ទប់ដែលវាកើតឡើង” ថាជាការបង្ខូចទ្រង់ទ្រាយ និងផ្អែកលើ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានផ្អាកផែនការសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្តាលក្រោមអធិបតីភាពមេដឹកនាំលោក គីម ជុងអ៊ុន ដោយលើកឡើងនូវសំណួរអំពីចេតនារបស់ក្រុងព្យុងយ៉ាង នៅពីក្រោយការសម្រេចចិត្តនេះ។ ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលព្រោះថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដើម្បីគាំទ្រសកម្មភាពយោធាដែលយោធារបស់ខ្លួន បានគំរាមធ្វើឱ្យមានការប្រឆាំងនឹងកូរ៉េខាងត្បូងដោយកំហឹងចំពោះខិត្តប័ណ្ណប្រឆាំងនឹងក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបឋមរបស់គណៈកម្មាធិការយោធាកណ្តាលតាមរយៈខ្សែអាត់វីដេអូនៅថ្ងៃអង្គារ និងបានសម្រេចចិត្តបញ្ឈប់ផែនការសកម្មភាពយោធា៕ដោយ ឈូក...
តូក្យូ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា ការសម្គាល់ជំហានដំបូងក្នុងការបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង ការធ្វើដំណើរពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាមនឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Motegi បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ជើងហោះហើរពិសេសចំនួន៣ ដែលដឹកអ្នកជំនួញប្រហែល...
ញូដេលី៖ ប្រទេសនេប៉ាល់បានរួបរួមជាមួយ ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូត របស់ខ្លួនជាមួយប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័តនូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាននិងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេស ហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដីដ៏ធំនៅឆ្នាំ ២០១៥ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកអង្កេតនៃនាយកដ្ឋានកសិកម្មនេប៉ាល់ បានព្រមានដល់រដ្ឋាភិបាលថា ប្រទេសចិនបានពង្រីកទឹកដីរបស់ខ្លួនចូលទៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស ដោយផ្លាស់ប្តូរទិសដៅនៃទន្លេ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូក ទី២ មាត្រា២៦ នៃផ្នែកទី៥ ស្ដីពីការចុះបញ្ជីកំណើត។ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា «ភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែមានបំណងចង់ធ្វើឲ្យសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអះអាងថា សម្តេចមិនដែលប្រកាសបិទ សេដ្ឋកិច្ច មិនឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីប្រចាំថ្ងៃ សូម្បីតែមួយដងណាឡើយ។ ក្នុងពិធីប្រកាសជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា អ្នកបាត់បង់ការងារធ្វើ នៅតាមសហគ្រាស...
បរទេស៖ នៅមុននេះបន្តិចកងទ័ពឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សារវាង រដ្ឋាភិបាលទីក្រុងញូវដែលីនិងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមិថុនា ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយវិជ្ជមាននិងប្រកបដោយការស្ថាបនា ហើយបានបញ្ចប់ដោយមានការឯកភាពគ្នាទៅវិញទៅមកដើម្បីដកថយរៀងខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានដាក់ឈ្មោះរបាយការណ៍នៃការស្លាប់និងរបួស របស់កងទ័ពចិនចំនួន ៤០ នាក់នៅក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះជាមួយប្រទេសឥណ្ឌា ថា ជា «ព័ត៌មានក្លែងក្លាយ»...