ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះយោធា០១គ្រឿងនៅភាគកណ្តាលមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា មានករណីធ្លាក់យន្តហោះយោធាចំនួន០១គ្រឿង នៅភាគកណ្តាលនៃ ប្រទេសមីយ៉ាន់ម៉ា ។

មន្ត្រីមួយរូបមកពីក្រុមព័ត៌មាននៃក្រុមប្រឹក្សា លេខាធិការរដ្ឋបានបញ្ជាក់ប្រាប់ដល់ស៊ិនហួថា យន្តហោះយោធាចំនួន០១គ្រឿង ដែលមានមនុស្សនៅលើនោះចំនួនជាង១០នាក់ បានធ្លាក់ នៅតំបន់ Mandalay ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ករណីធ្លាក់យន្តហោះយោធានេះដែរ គេនៅមិនទាន់ដឹងច្បាស់ ថាតើមានអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top