ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19) ចំនួន ២៥ករណីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលដូចខាងក្រោម សូមដាក់ខ្លួនអោយ នៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជា បណ្តោះអាសន្ន ផ្ទះចំនួន៥ខ្នង ស្ថិតនៅភូមិដើមដូង និងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់សាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ឧសភា នេះ បញ្ជាក់ថា «ក្នុងករណីលោក-លោកស្រី...
បរទេស៖យោងតាមឯកសារមួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួនមីស៊ីល ផ្លោងឆ្លងទ្វីបប្រតិបត្តិការ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ok pnc ចំនួន ៥១៧។ តាមសេចក្តីរាយការណ៍ ចំនួននេះគឺមានប្រមាណតិចជាងចំនួនមីស៊ីលដូចគ្នានេះ ដែលសហរដ្ឋអាមេរិកមានដល់ទៅចំនួន៦៥១ ប៉ុន្តែមន្ត្រីរុស្ស៊ីបាននិយាយថា ប្រទេសរបស់ពួកគេ មានក្បាលគ្រាប់ចំនួន១.៤៥៦គ្រាប់ដាក់ប្រើលើមីស៊ីល ផ្លោងឆ្លងទ្វីបនិងមីស៊ីលផ្សេងទៀត ស្របពេលសហរដ្ឋអាមេរិកមានចំនួន ១.៣៥៧គ្រាប់។ ហើយស្របពេលដែលសហរដ្ឋអាមេរិក...
ភ្នពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ខ្ញុំសូមជម្រាបជូន និងធ្វើការក្រើនរំលឹក...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធាន សហជីព បានធ្វើការស្នើដល់រោងចក្រទាំងអស់ ក្នុងខេត្តស្វាយរៀង គួរផ្អាកសកម្មភាពការងារមួយរយៈសិន ក្រោយរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។ តាមរយៈ គេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា «ការរកឃើញបងប្អូនកម្មករ...
ភ្នំពេញ៖ ដោយភ័យខ្លាចឆ្លងជំងឺកូវីដ១៩ កម្មករ-កម្មការីនី ប្រមាណ១ពាន់នាក់ នាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក ក្នុងរោងចក្រ តម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយអាជ្ញាធរសម្រេច ធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងនោះរកឃើញ...
បាត់ដំបង៖លោក ណុប ដារ៉ា អភិបាល រង ខេត្ត បាត់ដំបង ស្នើដល់ មន្ត្រីដែលពាក់ព័ន្ធជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋ ចេញ-ចូលនៅប្រទេសថៃ...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី៤ និងក្រុមទី៤០ ភូមិដាំស្ពៃ សង្តាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។