ព័ត៌មានអន្តរជាតិ

រុស្ស៊ីបោះពុម្ពផ្សាយ ពីចំនួនអាវុធនុយក្លេអ៊ែ

បរទេស៖យោងតាមឯកសារមួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួនមីស៊ីល ផ្លោងឆ្លងទ្វីបប្រតិបត្តិការ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ok pnc ចំនួន ៥១៧។

តាមសេចក្តីរាយការណ៍ ចំនួននេះគឺមានប្រមាណតិចជាងចំនួនមីស៊ីលដូចគ្នានេះ ដែលសហរដ្ឋអាមេរិកមានដល់ទៅចំនួន៦៥១ ប៉ុន្តែមន្ត្រីរុស្ស៊ីបាននិយាយថា ប្រទេសរបស់ពួកគេ មានក្បាលគ្រាប់ចំនួន១.៤៥៦គ្រាប់ដាក់ប្រើលើមីស៊ីល ផ្លោងឆ្លងទ្វីបនិងមីស៊ីលផ្សេងទៀត ស្របពេលសហរដ្ឋអាមេរិកមានចំនួន ១.៣៥៧គ្រាប់។

ហើយស្របពេលដែលសហរដ្ឋអាមេរិក មានប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ដែលទាំងដាក់ប្រតិបត្តិការ និងមិនដាក់ប្រតិបត្តិការ និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ចំនួន៨០០គ្រាប់នោះ ប្រទេសរុស្ស៊ីមានប្រហែលតែ ៧៦៧ប៉ុណ្ណោះ។

ចំនួនទាំងនោះ ឆ្លុះបញ្ចាំងសេចក្តីជូនដំណឹងផ្តល់ដោយប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងខែមីនា អនុលោមទៅតាមសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ដែលបានធ្វើឡើងជាថ្មីដោយប្រទេសទាំងពីរ នៅក្នុងខែកុម្ភៈ៕ ប្រែសម្រួល៖ប៉ាង កុង

To Top