ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទិ ២៤ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀតដោយក្នុងនោះមកពីរាជធានីភ្នំពេញទាំង ៤ នាក់។ គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្ម នៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមួយចំនួន កាលពីថ្ងៃទី២៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើ ពលករខ្មែរចំនួន០៣ ករណីបន្ថែមទៀតដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន០៣នាក់។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៤នាក់ និងជាសះស្បើយចំនួន ១១នាក់ ក្នុងនោះ ស្រុកតាំងគោក១២នាក់ ស្រុកស្ទោង១នាក់ និងស្រុកប្រាសាទសំបូរ១នាក់។
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG)...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ថ្មី នៅស្រុកស្រែអំបិល។
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ធំបំផុត របស់ឥណ្ឌូនេស៊ីដែលមានឈ្មោះថា Telkomsel នឹងត្រូវដាក់ឲ្យដំណើរការបច្ចេកវិទ្យា សេវាកម្មអ៊ិនធឺណេត 5G ជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មាន Johnny G.Plate បានបញ្ជាក់ទៀតថាបច្ចេកវិទ្យា 5G នេះនឹង ដាក់ឲ្យដំណើរជាផ្លុវការនៅ ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ប៉ុន្តែក្នុងការកំណត់ចំនួន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការប្រកាសជាផ្លុវការហើយថានឹងបន្តកិច្ចព្រមព្រៀងជាមួយនឹង IAEA ក្នុងរយៈពេលមួយខែទៀត ដើម្បីឲ្យអន្តរជាតិអាចបន្តធ្វើការឃ្លាំមើលទៅលើគ្រប់សកម្មភាព នៃទីតាំងផលិតអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ ប្រភពដដែលបានបន្តទៀតថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តកិចចព្រមព្រៀងនេះ បន្ទាប់ពីបានយល់ព្រមគ្នាកាលពីក្នុងខែកុម្ភ: ម្តងហើយដើម្បីអាចឲ្យអង្គការអាតូមិក អន្តរជាតិIAEA អាចធ្វើការឃ្លាំមើលលើអ៊ីរ៉ង់ រយៈពេល៣ខែបញ្ចប់ទៅនៅត្រឹមខែ ឧសភានេះ។ កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា នឹងអាចអនុញ្ញាតិឲ្យ IAEA ក្នុងការបំពាក់កាម៉េរ៉ាសុវត្ថិភាព ទៅលើទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ របស់អ៊ីរ៉ង់ហើយនឹងអាចឲ្យ...
បរទេស ៖ប្រទេសអ៊ីស្រាអ៊ែលបានប្រកាស ក្នុងការបើកដំណើរការព្រំដែនទាំងអស់ របស់ខ្លួនឡើងវិញសម្រាប់ ភ្ញៀវបរទេស ទាំងឡាយណា ដែលមានបំណងចង់ធ្វើដំណើរចូលក្នុងប្រទេស របស់ខ្លួន។ ការប្រកាសនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលសញ្ញានៃការធ្លាក់ចុះនៃបញ្ហាកូវីដ និងការបញ្ចប់ទៅនៃភាពតានតឹង ជាមួយនឹងក្រុមហាម៉ាស នៅក្នុងរដ្ឋប៉ាឡេស្ទីន។ ផែនការរបស់ក្រសួងទេសចរណ៍ត្រូវបានគេដឹងថា ចង់ឲ្យដំណើរការហោះហើរពីក្រៅស្រុកអាចចាប់ផ្តើម តាំងតែពីសប្តាហ៍មុនមកម្ល៉េះប៉ុន្តែទោះបីជាយ៉ាងណាចំនួនភ្ញៀវនឹងត្រូវកំណត់ នៅតាមតំបន់ទេសចរណ៍ទាំងឡាយ ផងដែរ។ គួរឲ្យដឹងថាវិស័យទេសចរណ៍កាលពីឆ្នាំ២០១៩ មុនពេលកូវីដអ៊ីស្រាអ៊ែលអាចធ្វើបានបំបែកកំណត់ត្រា ដល់ទៅ៤,៥៥លាននាក់និងអាច ប្រមូលចំណូលបានរហូតទៅដល់២៣ពាន់លាន...