Covid-19

អាជ្ញាធរខេត្តកំពង់ឆ្នាំង រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧នាក់ បន្ថែមទៀត

កំពង់ឆ្នាំង៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG) និងរោងចក្រខេនស្ព័តស៊ូ(Can sport Shoes) ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច, ភូមិលង្វែក, ភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច និងភូមិចំការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ ស្រុកសាមគ្គីមានជ័យ ០១នាក់ និងស្រុកទឹកផុស ០៦នាក់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top