ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង កម្មករសំណង់MCCខណ្ឌដូនពេញ សរុបបានចំនួន ៣០៤នាក់ក្នុងនោះរកឃើញ វិជ្ជមានកូវីដ១៩ថ្មីចំនួន ៥៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពី អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៧នាក់ដោយ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា បើតាមលទ្ធផលជាបឋមដោយធ្វើតេស្តរហ័ស ដោយឧបករណ៍ ( Rabit Test) រកឃើញមានវិជ្ជមាន១៤០នាក់ (ជនជាតិខ្មែរ៣៧នាក់ និងជនជាតិថៃ១០៣នាក់)។ ជាមួយគ្នានេះ រដ្ឋបាលក្រុង សូមអំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ថ្មីចំនួន២១នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ។
ភ្នំពេញ៖នៅថ្ងៃទី១៦ កន្លងទៅថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចុះផ្សាយព្រោងព្រាតអំពី នាយប្រុញ ឈរអមដោយស្រីស្អាត និងឡានយ៉ាងទំនើបមួយគ្រឿងដែលមាន តម្លៃថ្លៃជិតកន្លះលានដុល្លារឯណោះ ធ្វើឲ្យមហាជនងើយឆ្ងល់ និងសម្តែងការអបអរសាទរយ៉ាងខ្លាំង។ បើយោងតាមផេកលោក ពេជ្រ ស្រស់ ក៏បានថ្លែងសារអបអរសាទរ ចំពោះនាយប្រុញផងដែរ ហើយបើពិតឲ្យច្បាស់ទៅគឺនាយប្រុញ ទទួលថតស្ពតលក់ដីឡូតិ៍ ឲ្យក្រុមហ៊ុនមួយមានឈ្មោះថា HIGH GROW PROPERTY របស់លោកស្រី...
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៣នាក់ ។
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ស្លាប់ និងជាច្រើននាក់ បានរងរបួស នៅរដ្ឋមួយចំនួនស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ដោយរងនូវផលប៉ះពាល់ ដោយ៉ព្យុះស៊ីក្លូន Tauktae ។ ទន្ទឹមនឹងនេះដែរ យោធាជើងទឹករបស់ឥណ្ឌា កំពុងបើកប្រតិបត្តិការ រុករកដានអ្នកកំពុងបាត់ខ្លួនចំនួន៩៦នាក់ ដែលនៅលើនាវា P305 បានលិចនៅឆ្នេរសមុទ្រនៃក្រុងម៉ុមបៃ...
បរទេស៖ កងទ័ពជើងទឹកឥណ្ឌាកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដ៏សំខាន់មួយនៅសមុទ្រអារ៉ាប់ បន្ទាប់ពី នាវា Barge “ P៣០៥” ត្រូវបានប្រកាសជាផ្លូវការថា បានលិចនៅជិតកន្លែងបូមប្រេងនៅឆ្នេរ Bombay ដោយសារព្យុះស៊ីក្លូន Taukte ក្នុងអំឡុងពេលព្រឹកថ្ងៃអង្គារ។ មនុស្សសរុបចំនួន ២៧៣ នាក់បានស្ថិតនៅ លើនាវានោះដែលក្នុងនោះមាន ១៤៦ នាក់ត្រូវបានជួយសង្គ្រោះដោយនាវាចម្បាំង នៃកងនាវាចរឥណ្ឌា INS...
នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ...