ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនលោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះរបស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចុងក្រោយ។ ការទទួលស្គាល់គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមបោះឆ្នោតនេះ បន្ទាប់ពីបំពេញឯកសារគ្រប់គ្រាន់ ក្រោយគណបក្សប្រជាជនកម្ពុជា , គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា ត្រូវបានគ.ជ.បទទួលស្គាល់តាំងពីថ្ងៃ១០ ឧសភា។ គណបក្សទាំង៤នេះ...
ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រម បានចេញដីកាបង្គាប់ឲ្យដោះលែងពិធីការិនីទូរទស្សន៍MY TV កញ្ញា មាន ពេជ្ររីតានៅក្រៅឃុំជាបណ្តោះអាសន្នតាមការស្នើសុំរបស់ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ កញ្ញាត្រូវបានឃាត់ខ្លួននាថ្ងៃ៩ឧសភា ហើយនៅថ្ងៃ១៣ ឧសភា ត្រូវបានឲ្យនៅក្រៅឃុំ ដោយស្ថិតនៅក្រោមការពិនិត្យពីបទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៣នាក់ទៀត ក្នុងនោះមាននៅស្រុកកងមាស ៣នាក់ ស្រុកស្រីសន្ធរ ៣នាក់ ស្រុកបាធាយ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន កំពុងពិចារណាលើការចំណាយបន្ថែមរហូតដល់ ៧០០ លានដុល្លារដល់អង្គការ Covax Facility ដែលជាកម្មវិធីគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានគោលបំណង ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគ ដែលមានចំនួនសមរម្យ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រភពបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នឹងបង្ហាញផែនការនេះនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំពិភពលោក ស្តីពីការចាក់វ៉ាក់សាំង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា។ ការបង់ប្រាក់ដែលបានគ្រោងទុក នឹងមាននៅលើកំពូលនៃការផ្តល់ជូនដំបូងរបស់ជប៉ុន...
បរទេស៖មេដឹកនាំប្រឆាំង របស់ប្រទេស វេណេស៊ុយអេឡា គឺលោក Juan Guaido នៅពេលថ្មីៗនេះ បានស្នើឲ្យមានការដក ទណ្ឌកម្មអាមេរិក សម្រាប់ជារង្វាន់លើកទឹកចិត្តដល់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ ជាមួយគណបក្សនានា ដែលប្រឆាំងនឹងរដ្ឋាភិបាល របស់លោក។ លោក Juan Guaido នៅក្នុងវីដេអូឃ្លីបបង្ហោះលើគណនីធ្វីតធ័ររបស់លោក បានស្នើឲ្យមានកិច្ចព្រមព្រៀងជាតិមួយ...
ភ្នំពេញ ៖ ក្រោយឃើញអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួន បញ្ចេញអារម្មណ៍ដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យ កាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ាហេង សៀ និងពិធីការិនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតាទាំងមិនបានដឹងច្បាស់ ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទចំពោះខ្មែរឥស្លាម ទាំងក្នុង និងក្រៅប្រទេស ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។ តាមរយៈហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ...
គិតត្រឹមរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន 160,363,284នាក់, ស្លាប់ចំនួន 3,332,762នាក់ និងមានអ្នកជាសះស្បើយចំនួន 138,152,659នាក់ ទី១ សហរដ្ឋអាមេរិក ឆ្លង 33,550,115នាក់, ស្លាប់ចំនួន 596,946នាក់, អ្នកជាសះស្បើយ 26,558,138នាក់ទី២. ឥណ្ឌា ឆ្លង 23,340,938នាក់, ស្លាប់...