ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា គាំទ្រការបន្ធូរបន្ថយ ទណ្ឌកម្មអាមេរិក សម្រាប់ជារង្វាន់ លើកទឹកចិត្តសម្រាប់ ការបោះឆ្នោត

បរទេស៖មេដឹកនាំប្រឆាំង របស់ប្រទេស វេណេស៊ុយអេឡា គឺលោក Juan Guaido នៅពេលថ្មីៗនេះ បានស្នើឲ្យមានការដក ទណ្ឌកម្មអាមេរិក សម្រាប់ជារង្វាន់លើកទឹកចិត្តដល់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ ជាមួយគណបក្សនានា ដែលប្រឆាំងនឹងរដ្ឋាភិបាល របស់លោក។

លោក Juan Guaido នៅក្នុងវីដេអូឃ្លីបបង្ហោះលើគណនីធ្វីតធ័ររបស់លោក បានស្នើឲ្យមានកិច្ចព្រមព្រៀងជាតិមួយ ដែលរួមបញ្ចូលទាំងតារ៉ាងពេលវេលាសម្រាប់ការបោះឆ្នោតជាតិ នៅក្នុងប្រទេសអាមេរិកខាងត្បូង ចូលរួមដោយក្រុមបក្សប្រឆាំង ក៏ដូចជាបក្សសង្គមនិយមរបស់លោក ម៉ាឌូរ៉ូ ដែលកំពុងតែកាន់អំណាច។

សំណើនោះបានលើកឡើងថា ក្រុមប្រឆាំងអាចនឹងមានឆន្ទៈចង់ផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លួនចំពោះអនុបវាទនៃការបោះឆ្នោត និងបន្តធ្វើកិច្ចចរចាគ្នា ជាមួយរដ្ឋាភិបាល ក្រោយការពិភាក្សាគ្នា បានបរាជ័យនៅក្នុងឆ្នាំ២០១៩ ហើយនៅក្នុងខែធ្នូ ក្រុមប្រឆំាងភាគច្រើន បានធ្វើពហិការការបោះឆ្នោតសភា ដោយនិយាយថា លក្ខខណ្ឌនៃការបោះឆ្នោតនោះមិនស្មើភាព។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News លោក បានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “ប្រទេសវេណេស៊ុយអេឡា កំពុងតែឆ្លងកាត់វិបត្តិដ៏អាក្រក់ នៅក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់ខ្លួន។ យើងត្រូវតែសម្រេចធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីសង្គ្រោះប្រទេសវេណេស៊ុយអេឡា”៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top