យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធបានព្រមាន សហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ នាពេលអនាគត ដែលអាចកើតមានជាមួយអ៊ីរ៉ង់ នឹងមិនផ្តល់កាតព្វកិច្ចដល់អ៊ីស្រាអែលនោះទេ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ការកត់សម្គាល់នេះត្រូវបានធ្វើឡើងក្នុងពិធីជាតិរបស់ប្រទេសអ៊ីស្រាអែល ដើម្បីប្រារព្ធទិវាចងចាំ Holocaust របស់ខ្លួន។ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីយោងទៅសហរដ្ឋអាមេរិកថា “ចំពោះមិត្តភក្តិជិតស្និទ្ធបំផុតរបស់យើង ខ្ញុំនិយាយថា កុំធ្វើឱ្យមានកំហុស”...
ភ្នំពេញ: នារសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ០២តោន ពីក្រុមហ៊ុន ជីហ្គៀ គ្រុបប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែម លើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។...
បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងអ្នកការទូតដែលពោរពេញដោយបទពិសោធន៍ គឺលោក Bui Thanh Son ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ដែលជារដ្ឋមន្រ្តីថ្មីមួយរូប ក្នុងចំណោមរដ្ឋមន្រ្តីថ្មី ១២ រូប និងប្រធាននាយកដ្ឋានដែលមានឈ្មោះដោយរដ្ឋាភិបាលថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសវ័យ...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្មករបម្រើការងារ នៅក្នុងរោងចក្រ ឌីនហាន ចំនួន៥០នាក់ បានឆ្លងជំងឺកូវីដ១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីចំនួន ៣ ៩៤២នាក់ បានទទួលចាក់វ៉ាក់ សាំងកូវីដ១៩របស់ស៊ីណូវ៉ាក់រួចរាល់ក្នុងដូសទី១៕
កោះកុង: លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧គ្រួសារ និងទូកចំនួន២គ្រឿងស្ថិត នៅភូមិតាមាឃ ឃុំអណ្តូងទឹកស្រុកបូទុមសាគរខេត្តកោះកុង កាលពីយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២១ បានរងគ្រោះធម្មជាតិដោយសារ ព្យុះភ្លៀងខ្យល់កន្រ្តាក់ខូចខាត ។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាត់ បាទក្រហមកម្ពុជាស្រុកបូទុមសាគរបានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧ខ្នងនិងទូកនេសាទខ្នាតតូចចំនួន២គ្រឿងត្រូវខូចខាតដោយសារមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ លោកបាននាំអំណោយអនុសាខាកាកបាទក្រហមស្រុកផ្តល់ជូនមាន៖១- តង់ អង្ករ២០គីឡូក្រាម ទឹកសុីអុីវប៑ីចេងទឹកត្រី អំបិល...
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។ យោងតាមវែបសាយ...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំនៅទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនៅទ្វីបអាហ្វ្រិកខាងលិច ឈ្មោះថា ហ្គីណេ (Guinea) បានរកឃើញមានករណីវីរុសអេបូឡា ចំនួន០៥ករណី និង០៣ករណីនៃជំងឺអេបូឡា ដែលបណ្តាលឲ្យស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ។ មជ្ឈមណ្ឌល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក ជ្រុន ថេរ៉ាវ៉ាត់ សមាជិកគណ:កម្មាធិការកណ្តាល,សមាជិកអចិន្រ្តៃយ៍ យុវជនថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថានប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាចំនួន១០.២៤៩ដុល្លារសហរដ្ឋអាមេរិក ជូនសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) ក្នុងការរួមចំណែកជាមួយ សកម្មភាពមនុស្សធម៌ ដើម្បីជាតិនិងប្រជាជន។ ការចូលរួមនេះ គឺជាទឹកចិត្តសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ...
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្ស៊ី បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៣នាក់ទៀតហើយ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ខណ្ឌនេះត្រូវបានស្ងាត់ អ្នកកើតជំងឺកូវីដ១៩មួយរយៈពេលមកហើយ។ អ្នកទាំង៣នោះរួមមាន ៖ ទី១-ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨...