ព័ត៌មានជាតិ

វៀតណាមតែងតាំង អ្នកដែលពោរពេញដោយ បទពិសោធន៍ការទូតម្នាក់ ធ្វើជារដ្ឋមន្រ្តីការបរទេសថ្មី

បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងអ្នកការទូតដែលពោរពេញដោយបទពិសោធន៍ គឺលោក Bui Thanh Son ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ដែលជារដ្ឋមន្រ្តីថ្មីមួយរូប ក្នុងចំណោមរដ្ឋមន្រ្តីថ្មី ១២ រូប និងប្រធាននាយកដ្ឋានដែលមានឈ្មោះដោយរដ្ឋាភិបាលថ្មី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសវ័យ ៥៩ ឆ្នាំរូបនេះដែលមានបរិញ្ញាបត្រផ្នែកការទូតនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិភាគច្រើនជាផ្នែកការទូត ដោយបានធ្វើជាអនុប្រធាននាយកដ្ឋាន និងជាអនុប្រធាននៃអ្វីដែលឥឡូវនេះជាបណ្ឌិតសភាការទូតវៀតណាម ចន្លោះឆ្នាំ ១៩៩៦ និង ២០០០ ។ ទីប្រឹក្សានិងប្រេសិតនៅឯស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរីពីឆ្នាំ ២០០០ ដល់ ២០០៣ , អនុប្រធាននាយកដ្ឋានគោលនយោបាយការបរទេសពីឆ្នាំ ២០០៣ ដល់ ២០០៧ និងប្រធានពីឆ្នាំ ២០០៧ ដល់ ២០០៨ ។

នៅឆ្នាំ ២០០៨-២០០៩ លោក Bui Thanh Son ជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស មុនពេលក្លាយជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស។

លោក Pham Binh Minh អតីតរដ្ឋមន្រ្តីការបរទេសមុន បានលះបង់ការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តការងារធ្វើជាឧបនាយករដ្ឋមន្ត្រីដដែល។

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋសភាបានអនុម័តរដ្ឋមន្រ្តីថ្មី និងប្រធាននាយកដ្ឋានចំនួន ១២ រូប និងឧបនាយករដ្ឋមន្រ្តី ០២រូប នៅក្នុងគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីថ្មីគឺលោក Pham Minh Chinh៕ប្រែសម្រួលៈ ណៃ តុលា

To Top