រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យម្សិលមិញចំនួន ១,២៤០ នាក់ទៀត និងករណីឆ្លងថ្មីចំនួន ៣១,៣៥៩ ករណី ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៣១,៤៣៣ នាក់។ ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន ១២,៩៨៤,៩៥៦ នាក់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលជាការរាលដាលដ៏អាក្រក់បំផុតលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ ៖ ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣បានស្នើសុំឲ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ រយៈពេលយ៉ាងតិច ៣ខែ ។ ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនាថ្ងៃ៦...
ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរកឃើញ ករណីវិជ្ជមានកូវីដ១៩ចំនួន ៣ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។ អ្នកជំងឺរួមមាន៖១.ឈ្មោះ ថូន ចន្ធូ ភេទស្រី មានផ្ទៃពោះ ៩ ខែ រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល។...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ ឲ្យពាក់ព័ន្ធជាមួយអាជីវករឈ្មោះ សុខ ប៉េងសុន អាជីវករក្នុងផ្សារចាស់ដែលផ្ទុកជំងឺកូវីដ១៩ទៅយកសំណាក នៅមណ្ឌលសុខភាពចាក់អង្រែខណ្ឌមានជ័យ។ ក្នុងករណីខកខាន ឬគេចវេស អាជ្ញាធរមិនអនុញ្ញាតឲ្យចូលលក់ដូរក្នុងផ្សារចាស់ឡើយ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ឈ្មោះ សុីណូវ៉ាក់ ជូនកម្មករ និយោជិត តាមរោងចក្រ និងសហគ្រាស នៅរាជធានីភ្នំពេញ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋវៀតណាម លោក ង្វៀង សួនហ៊្វុក និងបន្តរួមចំណែកជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍ ន៍ ទំនាក់ទំនងសាមគ្គី មិត្តភាព។ តាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ជំនួបតាមទូរស័ព្ទរវាង សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ យ៉ាងជិតស្និទ្ធជាមួយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។ លោក ផាម មិញជិញ អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានជ្រើសតាំងជានាយក...
ភ្នំពេញ៖ កងពលតូចលេខ៧០ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់គ្រួសារយោធិន (លើកទី១) ចំនួន ៦០០នាក់ ។ ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ ទៅកាន់គ្រួសារយោធិនទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការ បម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។