ដើម្បីឆ្លើយតបទៅនឹង ការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញបញ្ហាវីរុសកូវីដ១៩ សាលារៀនអន្តរជាតិ ផារ៉ាហ្គនយើងខ្ញុំ បានអនុវត្តគោលការណ៍ បង្រៀនពីចម្ងាយ។ ការបង្រៀននេះបានចាប់ផ្ដើម អនុវត្តចាប់តាំង ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ។ ការសិក្សាអនឡាញ គឺត្រូវបានអនុវត្តទៅតាម កាលវិភាគសិក្សាធម្មតា របស់សិស្សនៅក្នុងថ្នាក់រៀនដែរ។ ដើម្បីកាត់បន្ថយបញ្ហានានា ពាក់ព័ន្ធនឹងការរៀន និងបង្រៀន...
BBC៖ ការិយាល័យ នាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បាននិយាយថា នាយករដ្ឋមន្រ្តីលោក Boris Johnson ត្រូវបានអនុញ្ញាត ឱ្យចូលមន្ទីរពេទ្យធ្វើតេស្ត ក្រោយពេលរកឃើញថា លោកបានឆ្លងមេរោគកូរ៉ូណា រយៈពេល ១០ ថ្ងៃមុន។ លោក Boris ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃអាទិត្យ ដោយមានរោគសញ្ញា...
BBC៖ គិតចាប់តាំងពីថ្ងៃទី១២ ខែមករាមក ពោលគឺអស់រយៈពេល៣ខែមកហើយ ដែលករណីឆ្លងដំបូងបង្អស់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ប៉ុន្តែបច្ចុប្បន្នចាប់រាប់ពីប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង អាមេរិក ពីនេប៉ាល់ដល់ទៅនីហ្គារីហ្គ័រ ហើយសរុបប្រទេស មិនក្រោម២០០ឡើយ ដែលមានឆ្លងមនុស្សជាង ១លាននាក់ និងអ្នកស្លាប់ដល់ទៅរាប់ម៉ឺននាក់។ មកដល់ថ្ងៃទី២ ខែមេសា យោងតាមការចេញផ្សាយ របស់ទូរទស្សន៍BBC បានអះអាងថា មេរោគCovid-19...
ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សេចក្តីណែនាំរបស់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក...
រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ពីនាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី ដែលគ្រប់គ្រងការឆ្លើយតបជាបន្ទាន់របស់ជាតិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងពេលដែលប្រទេសកំពុងបិទ ជំងឺរាតត្បាតដ៏សាហាវនៃវីរុសកូវីដ១៩ បានសម្លាប់មនុស្សចំនួន ១៤.៦៨១ នាក់ នៅក្នុងប្រទេសអ៊ីតាលី ដែលនាំមកនូវចំនួនសរុប នៃការឆ្លងជំងឺ ស្លាប់ និងជាសះស្បើយឡើងវិញដល់ ១១៩,៨២៧ នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០...
បរទេស៖នៅក្នុងរបាយការណ៍ប្រចាំខែ ក្រសួងការពារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបាត់បង់ការងារ ជាង៧សែនការងារ នៅក្នុងអំឡុងខែមីនា និងបានបញ្ចប់នូវរីកចម្រើនលូតលាស់ជាច្រើន ទសវត្សនៃកំណើនការងារ។ តាមសេចក្តីរាយការណ៍ ក្រសួងការងារសហរដ្ឋអាមេរិក បានធ្វើការបូកសរុបការបាត់បង់ការងារក្នុងខែមីនាថា មានចំនួន៧០១.០០០ និងបាននិយាយថា អត្រានិកម្មភាព បានកើនឡើងស្ទើរតែដល់ចំណុចដ៏ទាបបំផុត ក្នុងប្រវត្តិសាស្ត្រ គឺមានចំនួនដល់ទៅ៤,៤ភាគរយ។ របាយការណ៍បាននិយាយថា ការធ្លាក់ចុះការងារដ៏ខ្លាំងបំផុត ត្រូវបានគេរាយការណ៍ នៅក្នុងវិស័យឧស្សាហកម្មផ្នែកកំសាន្ត...
ប្រែសម្រួល៖ប៉ាង កុង បរទេស៖មហាសន្និបាទអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមានចំណាត់ការពហុជាតិមួយ ចំពោះដំណើរប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ហើយនេះគឺជាសេចក្តីសម្រេច ដំបូង លើបញ្ហាវីរុសកូរ៉ូណា។ នៅក្នុងសប្ដាហ៍នេះ តំណាងចំនួន១៨៨នាក់នៃប្រទេសជាសមាជិកចំនួន១៩៣ប្រទេស ដែលជួបប្រជុំគ្នានៅទីក្រុងញូយ៉ក បានណែនាំឲ្យមានសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ជួយសម្រាលនិងកម្ចាត់កូវីដ១៩ ដោយចាត់ទុកវីរុសថ្មីនេះ ជាការរំខានដ៏ធ្ងន់ធ្ងរមួយ ចំពោះសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើរលើពិភពលោក ជំនួញ...
បរទេស៖ក្រុមកូរ៉េខាងត្បូងមួយ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលដាក់លើប្រទេសកូរ៉េខាងជើង គួរតែត្រូវបានបន្ធូរបន្ថយ ក្នុងគោលបំណងឲ្យប្រទេសកុម្មុយនិស្តឯកោមួយនេះ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ គណៈកម្មាធិការកូរ៉េខាងត្បូងទទួលបន្ទុកផ្នែកអនុវត្តរួមគ្នាលើសេចក្តីប្រកាសរួមទី១៥ខែមិថុនា បាននិយាយប្រាប់ថា ទណ្ឌកម្មអន្តរជាតិនិងទណ្ឌកម្មសហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គួរតែត្រូវបានព្យួរចោលភ្លាមៗ ក្នុងដំណើរឆ្លើយតបទៅនឹងការផ្ទុះឆ្លងនៃមេរោគថ្មី។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានអះអាងថា គ្មានករណីកូវីដ១៩ នៅក្នុងប្រទេសទេ ប៉ុន្តែប្រទេសនេះ ក៏បានទទួលយកគ្រឿងបរិក្ខារប្រឆាំងវីរុសនិងសម្ភារៈពេទ្យ...
បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីថ្មីនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ចំនួន ១០៣ ករណីបន្ថែមទៀត សរុបដល់ ១.៩៧៨ នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ ដែលភាគច្រើន ជាមនុស្សវ័យចំណាស់ដែលបានបង្កើនចំនួនអ្នកស្លាប់ រហូតដល់ ១៩ នាក់។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...