Covid-19

ចិន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៩នាក់

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៩នាក់ គិតត្រឹមថ្ងៃទី២៨ខែកុម្ភៈ ដែលបានកើនឡើង០៦ករណី ធៀបនឹងថ្ងៃមុន ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់ គឺជាអ្នកនាំចូល ដែលប្រភពដើម នៃការឆ្លងជំងឺមកពីបរទេស ។

ផ្ទាំងពាណិជ្ជកម្ម

ចំនួនអ្នកឆ្លងជំងឺថ្មី មិនមានបង្ហាញរោគសញ្ញា ដែលប្រទេសចិន មិនបានចាត់ចូលក្នុងករណីណាមួយឡើយ ដែលបានកើនឡើង១៣ករណី ។

សរុបចំនួនករណីកូវីដ១៩ នៅក្នុងប្រទេសចិន នាពេលឥឡូវនេះ មានចំនួន៨៩.៩១២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅដដែលគឺ៤.៦៣៦នាក់៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top