ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យមើលទីតាំងរងគ្រោះដោយរញ្ជួយដីនៅខេត្ត West Sulawesi ។ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យទីតាំងគំនរបាក់បែកអគារ បន្ទាប់ពីមានគ្រោះ៦,២រ៉ិចទ័រ អង្រួននៅក្រុង Mamuju នៅខេត្ត West Sulawesi នៅថ្ងៃទី១៩នេះ...
បរទេស៖ ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនប្រវែង៦០០គីឡូម៉ែត្រ ជាប់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់ចលនារបស់សកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ការរត់ពន្ធថ្នាំញៀននិងសកម្មភាពខុសច្បាប់ផ្សេងទៀត។កាលពីថ្ងៃចន្ទម្សិលមិញនេះ មេបញ្ជាការអ៊ីរ៉ាក់នានា បានធ្វើដំណើរទៅតំបន់ព្រំប្រទល់នៅវាលខ្សាច់ដាច់ស្រយាល ដែលគ្រប់គ្រងដោយកងកម្លាំងផ្សេងៗ រួមមានយោធាអ៊ីរ៉ាក់ កងជីវពលមានសម្ពន្ធភាពជាមួយអ៊ីរ៉ាក់ កងទ័ពស៊ីរី ពួកឧទ្ទាមប្រឆាំងទីក្រុងដាម៉ាស់ និងកងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក។ ព្រំដែនគឺជាចំណុចរសើបមួយ សម្រាប់ភាពតានតឹងរវាងក្រុមគាំទ្រដោយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយក៏ជាចំណុចមានភាពតានតឹង ដោយសារតែការបំពានរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម និងសម្ពាធរបស់តួកគី លើក្រុមពួកឧទ្ទាមឃឺដ៕ប្រែសម្រួល៖ប៉ាង...
ភ្នំពេញ ៖ ក្រុមហ៊ុន Khmer Holding Group របស់ប្រទេសចិន ដឹកនាំដោយលោកឧកញ៉ា ឆាវ អ៊ីនទ័រ មានឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍគម្រោង វិនិយោគលើការដាំដុះរុក្ខជាតិឱសថ ដោយបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែម លើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានរៀបចំពីធីប្រគល់ពាន រង្វាន់សម្រាប់ការប្រកួត «ពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដែលប្រទេសជប៉ុន បានចូលរួមផ្តល់ប្រាក់ឧបត្ថម្ភគាំទ្រ ចំនួន ៤៥.០០០ ដុល្លាអាមេរិក។ តាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា បុគ្គលិកជប៉ុនពីររូបមកពីស្ថានទូតជប៉ុន...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Ismail Sabri Yaakob រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ី នឹងបង្កើនការរឹតត្បិត ទៅលើការធ្វើដំណើរ ដែលជាវិធានការណ៍នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ លោក Ismail អ្នកសម្របសម្រួលការអនុវត្ត នៃការរឹតបណ្តឹងជំងឺកូវីដ១៩ បានប្រាប់ឲ្យដឹងថា...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Eduardo Pazuello រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆំាងនឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានចាប់ផ្តើម ពីម៉ោង៥និង០០នាទីល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក ។ លោក Pazuello បានលើកឡើងថា គម្រោងដំបូងនោះគឺថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បាននិយាយប្រាប់សារព័ត៌មាន ថា ប្រទេសកាតា នាពេលថ្មីៗនេះ បានជំរុញបណ្ដាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ឲ្យធ្វើការពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ និងថា វាជាពេលវេលាសមស្រប សម្រាប់ទីក្រុងដូហា ធ្វើការសម្របសម្រួលការចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពទាំងអស់ បញ្ជូនមន្ត្រីរបស់ខ្លួន ចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ១៩ ផ្ទុះក្នុងសហគមន៍ ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល មកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០មករានេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬ EU នឹងចាប់ផ្តើមធ្វើការចែកចាយកញ្ចប់ថវិកាជំនួយ ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយក្សរបស់ខ្លួន ដែលមានទំហំប្រមាណជា ៩០៦ពាន់លានដុល្លារ។ គោលបំណងសំខាន់ នៃកញ្ចប់ថវិកាដ៏ច្រើននេះ ត្រូវបានគេដឹងថាប្រើប្រាស់ សម្រាប់កិច្ចការងារងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្លុកអ៊ឺរ៉ុបទាំងមូល ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំង ដោយសារកូវីដ១៩។ យោងតាមការបញ្ជាក់របស់លោក Paolo Gentiloni ស្នងការសហភាពអ៊ឺរ៉ុប...