បរទេស៖ នៅថ្ងៃនេះទូរទស្សន៍ BBCបានចេញផ្សាយពីអត្ថបទមួយ ដែលបុរសម្នាក់ត្រូវបានគេដឹងថា បានលួចរស់នៅដោយខុសច្បាប់ នៅក្នុងអាកាសយានដ្ឋានមួយរបស់អាមេរិក អស់រយៈពេល៣ខែមកហើយដោយសង្ឃឹមថា នឹងមានសុវត្ថិភាពពីវិរុសកូវីដ១៩។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Aditya Singh មានវ័យ៣៦ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបុគ្គលិករបស់អាកាសយានដ្ឋាន បានប្រទះឃើញគាត់ហើយនិងបានទាមទារឲ្យបង្ហាញអត្តសញ្ញាណ។ Singh បានចង្អុលទៅកាបូបមួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមបុគ្គលិក ប៉ុន្តែបែរជាបានដឹងថាវាគឺជាកាបូបរបស់បុរសម្នាក់ទៀត ដែលបានរាយការណ៍ថាបានបាត់វាតាំងតែពីខែតុលា។ ប៉ូលីសដែលបានទទួលព័ត៌មាននេះរួចមកហើយបាននិយាយថា លោក Singh...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ ដែលបានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈនានា យកមកអប់រំណែនាំ ។ ក្នុងនោះក៏ឲ្យពួកគេបាញ់លាងសំអាត កន្លែងដែលបន្ទោបង់រួច ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ។ នេះបើយោងតាមរដ្ឋបាលខណ្ឌដូនពេញ ។ ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីលោក សុខ ពេញវុធ...
ភ្នំពេញ៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខេត្តត្បូងឃ្មុំ បានអប់រំដោយផ្ទាល់ពីវិធីបង្ការជំងឺឆ្លងកូវីដ១៩ ដល់ពលករដែលវិលត្រឡប់ មកពីក្រៅប្រទេសចំនួន ៥៨១៥ នាក់ ក្នុងនោះស្រី ២៣២១នាក់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្នានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដត្បូងឃ្មុំ»...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មន្ត្រីអាមេរិកមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងបញ្ហានៃកោះតៃវ៉ាន់ នឹងអាចប្រឈមមុខទៅនឹងទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ត្រូវបានធ្វើឡើង នៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់បម្រាមមួយចំនួន ទៅលើកោះតៃវ៉ាន់ ហើយបានព្យាយាមធ្វើសកម្មភាពមួយចំនួន ដែលចិនបានហៅថា ជារឿងដែលមិនសមរម្យឡើយ។ គឺជាការឆ្លើយតបទៅនឹងសំណួរ ដែលត្រូវបានសួរ ដោយក្រុមអ្នកកាសែត Daily...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ ដែលកម្មវិធីនេះធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។...
ភ្នំពេញ ៖ មន្រ្តីនៃអង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ(WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតនៅតាមតំបន់ទន្លេស្រែ ពកក្នុងទឹកដីខេត្តមណ្ឌលគិរី។យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងអំឡុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកយុទ្ធនាការនៅទូទំាងប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង រហូតដល់៩,៩លានកម្រិត លើកុមារដែលមានអាយុក្រោម៥ឆ្នាំ ។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះដែរ ត្រូវបានចាប់ផ្តើមឡើងរយៈពេល០៥ថ្ងៃ ខណៈដែលមាន៥៦ករណីដែលបានរកឃើញនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០២០ ៕
• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ ការពារដែលមានស្រាប់• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ...