បរទេស៖ អគ្គលេខាធិការរដ្ឋសភារបស់ប្រទេសវៀតណាម លោក Bui Van Cuong បាននិយាយនៅថ្ងៃពុធថា រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហាបុគ្គល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញដែលត្រូវបានស្នើសុំដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកាលពីសប្តាហ៍មុន បានយល់ព្រមអនុញ្ញាតឱ្យលោក Vuong Dinh Hue...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព លោកទុន សុភ័ណ និងឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ដែលអញ្ជើញជាព្រះរាជតំណាងអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ...
ពោធិ៍សាត់៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំរវាងកងបញ្ជាការការពារព្រំដែនច័ន្ទបូរី-ត្រាត ព្រះរាជាណាចក្រថៃ ជាមួយយោធភូមិភាគទី ៥ កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមលើកកម្ពស់អោយទៅជាកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់ភូមិភាគ (RBC) នៅទីបញ្ជាការកងបញ្ជាការពារព្រំដែនច័ន្ទបូរី-ត្រាត នៃ ព្រះរាជាណាចក្រថៃ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និតក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀត ស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍ លើបញ្ហារកប្រភពទឹក សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ។ ការជួបប្រជុំនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក...
បាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅខ្លាំងក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដោយសីតុណ្ហភាព នៅតំបន់ខាងលើនៃប្រទេសអាស៊ីអាគ្នេយ៍ កើនឡើងដល់ ៤៤អង្សាសេ។ ប្រភពពី TMD បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានណែនាំឱ្យថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងជៀសវាងការធ្វើការងារ ឬនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ។ ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំងបានជំរុញការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃដល់កម្រិតខ្ពស់បំផុតគឺ ៣៦,៣៥៦មេហ្គាវ៉ាត់កាលពីយប់ថ្ងៃសៅរ៍...
បរទេស៖ ក្រសួងអប់រំរបស់ប្រទេសហ្វីលីពីន បានលុបចោលកម្មវិធីរៀន ក្នុងថ្នាក់ផ្ទាល់នៅសាលារដ្ឋរយៈពេលពីរថ្ងៃ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Benjo Basas ប្រធានសម្ព័ន្ធភាពនៃថ្លៃថ្នូររបស់គ្រូបង្រៀន ដែលជាក្រុមអ្នកអប់រំបានប្រាប់ស្ថានីយវិទ្យុ DWPM ថា “យើងមានរបាយការណ៍អំពីជំងឺលើសសម្ពាធឈាម និងវិលមុខរួចហើយ និងការដួលសន្លប់សម្រាប់សិស្ស...
បរទេស៖ ក្រសួងការបរទេសរបស់ ប្រទេសចិនបានច្រានចោលការចោទប្រកាន់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា ខ្លួនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ដោយលោកបានចោទប្រកាន់ទៅលោក Blinken វិញអំពី “ភាពវង្វេងស្មារតី និងការដេញតាមស្រមោល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃសុក្រ លោក...
ព្រះសីហនុ ៖ ក្នុងករណីក្ដៅខ្លាំងលើស ៤០អង្សាសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារសុខភាពសិស្សានុសិស្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃ១...
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៤ លោ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង ប្រធានមន្ទីរទាំង០៧ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ បានឆ្លៀតពេលចុះទៅត្រួតពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដែលបាននិងកំពុងសាងសង់ថ្មីជិតរួចរាល់ ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោមការដឹកនាំរបស់...