ព័ត៌មានជាតិ

ក្រសួង៣ ដាក់ចេញធានការបន្ទាន់ ដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹក ជូនពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និតក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀត ស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍ លើបញ្ហារកប្រភពទឹក សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ។

ការជួបប្រជុំនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក , លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទាំង៣។

ជាលទ្ធផលក្រសួងទាំង៣ បានឯកភាពគ្នា ជាគោលការណ៍ធ្វើការរួមគ្នា លើវិស័យផ្គត់ផ្គត់ទឹកដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ រួមដោយកំណត់វិធានការបន្ទាន់ និងវិធានការរយៈវែង ដូចខាងក្រោម៖ ចំពោះវិធានការបន្ទាន់ ៖ ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន
, ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និង
ទី៣)ផ្គត់ផ្គង់ទឹកតាមមធ្យោបាយផ្សេងដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

ចំពោះវិធានការយៈពេលវែង ៖ ទី១)ក្រសួងទាំង៣នឹងរៀបចំក្រុមការងារបច្ចេកទេស ដើម្បីធ្វើអនុស្សារណៈបែងចែកភារកិច្ចជៀសវាងភារកិច្ចជាន់គ្នាធ្វើឲ្យរាំងស្ទះក្នុងការអនុវត្ត ប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ , ទី២) រៀបចំបង្កើតផែនការមេរួមគ្នាដោយធ្វើផែនទីព័ត៌មានរួមជាមួយផែនទីរបស់ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីមានពត៌មានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរៀងៗខ្លួន ៕

To Top