បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត GM និងក្រុមហ៊ុនសហការរបស់ខ្លួន បានដឹកជញ្ជូនរថយន្តសរុប្រមាណជា ២,៩លានគ្រឿងចូលទៅ ក្នុងទីផ្សារលក់រថយន្តនៃប្រទេសចិនសម្រាប់ឆនាំ២០២០នេះពោលគឺមានអត្រាកំណើន ប្រមានជា១៤,១ភាគរយនៅក្នុងត្រីមាសទី៤។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយ GM នៅថ្ងៃពុធនេះបានបញ្ជាក៉ទៀតថាទោះបីជាស្ថិតនៅក្នុងតំណាក់កាលកូវីដ១៩ ក្តីប៉ុន្តែវាមិនបានធ្វើឲ្យជះឥទ្ធិពលខ្លាំងមកលើត្រីមាសទី២របស់ខ្លួនដូចពី កាលនៅត្រីមាសទី១ឡើយហើយវាបានបន្តកាន់តែរឹងមនៅពាក់កណ្តាលត្រីមាសទី៣ជាពិសេសប្រភេទរថយន្ត SUV, MPV និងរថយន្តប្រណិតជាច្រើនផ្សេងទៀត។ យោងតាមការបញ្ជាក់របស់លោក Julian Blissett អនុប្រធានគ្រប់គ្រងទូទៅរបស់ GM...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ច ឲ្យបើកការស៊ើបអង្កេត នឹងធ្វើការបង្ក្រាប ទៅលើទីតាំងដែលមានពេស្យាចារ ជ្រកក្រោមស្លាកកន្លែងម៉ាស្សា ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបំប៉ន ជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនទាន់បានធ្វើការសម្រេចចិត្តថាតើលោកនឹងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ លោកក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។ ជាគោលការណ៍លោក គីម ជុងអ៊ុន បានយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសរបស់លោក នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨ ។ លោក Pompeo បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយ...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យចក្រភពអង់គ្លេស បោះបង់ចោលការបំភាន់នៃឥទ្ធិពលអាណានិគម ដែលកំពុងបន្តលើហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានលើកឡើងថា ការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជននៅហុងកុង គឺជា“ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងសេរីភាពរបស់ហុងកុង” ដូចដែលត្រូវបានការពារនៅក្រោមសេចក្តីប្រកាសរួមចិន – អង់គ្លេស។ ជាការឆ្លើយតបអ្នកនាំពាក្យក្រសួង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានការសោកស្តាយចំពោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិ សាសន៍ខ្លួនឯងផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងមួយអាណត្តិកន្លងមក គ.ជ.ប...
BBC៖ គូប្រជែង របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងសភាទាំងពីររូប បានអំពាវនាវឲ្យដកលោក ត្រាំ ចេញពីតំណែង បន្ទាប់ពីមានការឈ្លានពានដ៏ខ្លាំងក្លា នៅវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់លោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យ លោក Chuck...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជូនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Kelly Craft ទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការឲ្យដឹង ពីរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo នៅក្នុងសកម្មភាពមួយ ដែលត្រូវបានស្តីបន្ទោស ដោយប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅតៃវ៉ាន់ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៧១ នៅពេលដែលទីក្រុងប៉េកាំង...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានអនុម័ត ការបង្កើតការិយាល័យនាយកដ្ឋាន ដើម្បីប្រឆាំងនឹងការគំរាមកំហែង សន្តិសុខតាមអ៊ីនធឺណិត ពីប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា“ លោក Pompeo បានអនុម័ត ការបង្កើតការិយាល័យសន្តិសុខ Cyberpace and Emerging...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ និងបានសន្យាថា នឹងពង្រីកឱ្យបានទូលំទូលាយ នូវទំនាក់ទំនងខាងក្រៅ ក្នុងអំឡុងពេលសមាជបក្សដ៏កម្រមួយ។ យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានប្រកាសបន្ទាត់គោលនយោបាយ នៅក្នុងរបាយការណ៍ ទៅសម័យប្រជុំលើកទី ៣...
ភ្នំពេញ៖ អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះគឺគ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឱ្យកត់សម្គាល់បំផុតក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមកាលពីខែមុន ហើយថ្ងៃផុតកំណត់នៃការជ្រើសតាំងគឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ អ្នកដែលត្រូវបានជ្រើសតាំងជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart នឹងឈ្នះរង្វាន់ធំជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។ លោក លី តុលា ដែលបានជ្រើសតាំងលោក អួន បឋម ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅថា...