ព័ត៌មានជាតិ

GM លក់រថយន្តទៅក្នុងទីផ្សារ ប្រទេសចិនបាន២,៩ លានគ្រឿងសម្រាប់ឆ្នាំ២០២០

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត GM និងក្រុមហ៊ុនសហការរបស់ខ្លួន បានដឹកជញ្ជូនរថយន្តសរុប្រមាណជា ២,៩លានគ្រឿងចូលទៅ ក្នុងទីផ្សារលក់រថយន្តនៃប្រទេសចិនសម្រាប់ឆនាំ២០២០នេះពោលគឺមានអត្រាកំណើន ប្រមានជា១៤,១ភាគរយនៅក្នុងត្រីមាសទី៤។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយ GM នៅថ្ងៃពុធនេះបានបញ្ជាក៉ទៀតថាទោះបីជាស្ថិតនៅក្នុងតំណាក់កាលកូវីដ១៩ ក្តីប៉ុន្តែវាមិនបានធ្វើឲ្យជះឥទ្ធិពលខ្លាំងមកលើត្រីមាសទី២របស់ខ្លួនដូចពី កាលនៅត្រីមាសទី១ឡើយហើយវាបានបន្តកាន់តែរឹងមនៅពាក់កណ្តាលត្រីមាសទី៣ជាពិសេសប្រភេទរថយន្ត SUV, MPV និងរថយន្តប្រណិតជាច្រើនផ្សេងទៀត។

យោងតាមការបញ្ជាក់របស់លោក Julian Blissett អនុប្រធានគ្រប់គ្រងទូទៅរបស់ GM ប្រចាំនៅក្នុងប្រទេសចិនបាននិយាយថាយើងមានជំនឿជាក់ខ្លាំងទៅលើទីផ្សារដ៏វែងឆ្ងាយរបស់ចិនហើយ មានភាពវិជ្ជមានបំផុតសម្រាប់ឆ្នាំ ២០២១នេះផងដែរ៕ប្រែសម្រួល៖ស៊ុនលី

To Top