បរទេស៖ យោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌាបានប្រកាសជាផ្លុវការហើយថាបានទទួលស្គាល់ចំពោះសមត្ថភាពរបស់វ៉ាក់សាំង AstraZeneca នៃសកលវិទ្យា Oxford របស់ចក្រភពអង់គ្លេស។ ការប្រកាសទទួលស្គាល់នេះ ត្រូវបានគេមើលឃើញថាបានក្លាយទៅជាការត្រួសត្រាយផ្លូវសម្រាប់ AstraZeneca ក្នុងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតទី២ លើលោក។ មានន័យផងដែរថា វ៉ាក់សាំងនេះនឹងក្លាយទៅជាវ៉ាក់សាំងទី១ ហើយដែលត្រូវបានទទួលស្គាល់ដោយឥណ្ឌា និងក្លាយជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាបន្ទាន់ក្នុងពេលដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថាមានករណី ឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកខណៈ ដែលវ៉ាក់សាំងចំនួន៣...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្សប្រមាណជាជាង២៥០០នាក់ នៅបារាំងបាននាំគ្នាចុលរួមក្នុង កម្មវិធីជប់លៀង ខុសច្បាប់មួយខណៈដែលប្រទេសកំពុងព្យាយាម ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងទៅ នឹងការរីករាលដាលនៃកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតដែរថាព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅក្នុងឃ្លាំង Lieuron ក្បែរទៅនឹងទីក្រុង Rennes ហើយវាបានចាប់ ផ្តើមឡើង តាំងតែពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសៅរ៍នេះ មិនទាន់បញ្ចប់នៅឡើយ។ យោងតាមការប្រកាសរបស់ប៉ូលីសបានឲ្យដឹងទៀត ដែរថាក្រុមអ្នកដែលចូលរួមនៅក្នុងពិធីជប់លៀងនេះ មានប្រភពភាគច្រើនជាអ្នកធ្វើ...
បរទេស៖សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitt Romney នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យចុះឈ្មោះភ្លាមៗ នូវគ្រូពេទ្យសត្វ ពេទ្យក្នុងសង្គ្រាម និងអ្នកផ្សេងទៀត នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ដើម្បីគ្រប់គ្រងការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងបន្ថយល្បឿននៃការកើនឡើងក្នុងចំនួនអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សសាធារណរដ្ឋរូបនេះ បានស្នើឲ្យមានសកម្មភាពកាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលលោក ត្រាំ នៅឆ្ងាយពីគោលដៅក្នុងការចាក់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនអាមេរិក២០លាននាក់ ជាមួយនឹងដូសដំបូងក្នុងចំណោមដូសពីរដែលត្រូវការជាចាំបាច់ នៅចុងឆ្នាំ២០២០។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាស ចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខ នេះ។ បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា តាមការគ្រោងទុក នៅថ្ងៃទី៤ មករា ខាងមុខនេះ លោក អ៊ុច...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា រាជធានីបាងកកបានចេញសេចក្តីប្រកាសបញ្ជាឲ្យមានការ បិទជាបណ្តោះអាសន្នទាំងសាលារៀង កីឡាដ្ឋាននិងសារមន្ទីរហើយ ដោយសង្ឃឹមថានឹង អាចទប់ស្កាត់បញ្ហារីករាលដាលនៃកូវីដ។ យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ថៃទទួលបន្ទុកកិច្ចការងាររដ្ឋបាលលោក Pongsakorn Kwanmuang បានបញ្ជាក់ថាបម្រាមទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍ តទៅដោយក្នុងនោះសាលារៀននឹងចាប់ផ្តើមបិទពីថ្ងៃទី៤ដល់ថ្ងៃទី១៧ខែមករាខណៈដែលទីកន្លែងផ្សេងទៀតដូចរៀប រាប់ខាងលើនឹងបិទរហូតដល់ ពេលការផ្តល់ព័ត៌មានបន្ថែម។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងថ្មីដល់ទៅ២៧៩ករណីដែលសុទ្ធតែជា ករណីផ្ទុះក្នុងសហគមន៍ហើយក្នុងនោះមានចំនួន២នាក់បានបាត់បង់ ជីវិតក្នុងថៃជាមួយគ្នា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅពេលថ្មីឺៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យដោះលែងភ្លាមនូវសកម្មជនហុងកុង១០រូប ដែលតុលាការរបស់ប្រទេសចិន ធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះរយៈពេលពីចំនួន៧ខែ ទៅរយៈពេល៣ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់តុលាការនៅទីក្រុងសិនជិន និងស្នើឲ្យសមាជិក១០រូបរបស់ក្រុម ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ត្រូវបានដោះលែងវិញភ្លាមដោយគ្មានលក្ខខណ្ឌ”។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលរៀបចំ ពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំ នៅចុងខែធ្នូឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ វិញ។ បុណ្យទន្លេលើកទី៧នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពង់ធំ ៕
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា កាលពីឆ្នាំ២០២០ អង្គភាពស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួន៩,២០០ហិកតា ហើយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រប់ប្រភេទចំនួន៣៩.២៤៩គ្រាប់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក លោក ហេង រតនា នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសថា យន្តហោះក្រុមហ៊ុនអាកាសចរ EVA Airways ដែលលោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ ត្រូវធ្វើដំណើរចេញពីអាមេរិក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានផ្អាកការហោះហើរ ដូច្នេះដំណើរមាតុភូមិនិវត្តន៍របស់ពួកគាត់ ត្រូវបានលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ តាមយន្តហោះ...
បរទេស៖ ប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគ Covid-19 ចំនួន ២ នាក់ទៀត និង រកឃើញការឆ្លងថ្មីចំនួន ២៧៩ ករណី ចំពេលមានការព្រួយបារម្ភថានិន្នាការឆ្លងថ្មីនេះនឹងបន្តកើតមាននៅពេល ដែលប្រជាជនធ្វើដំណើរ កាន់តែច្រើនក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...