ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិក អំពាវនាវ ឲ្យដោះលែង សកម្មជនហុងកុង


បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅពេលថ្មីឺៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យដោះលែងភ្លាមនូវសកម្មជនហុងកុង១០រូប ដែលតុលាការរបស់ប្រទេសចិន ធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះរយៈពេលពីចំនួន៧ខែ ទៅរយៈពេល៣ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់តុលាការនៅទីក្រុងសិនជិន និងស្នើឲ្យសមាជិក១០រូបរបស់ក្រុម ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ត្រូវបានដោះលែងវិញភ្លាមដោយគ្មានលក្ខខណ្ឌ”។

គួរបញ្ជាក់ថា តុលាការនៅក្នុងទីក្រុងសិនជិន ដែលមានព្រំប្រទល់ជាប់នឹងទឹកដីជាអតីតអាណានិគមពាក់កណ្ដាលស្វយ័តរបស់អង់គ្លេស គឺទីក្រុងហុងកុងនោះ បានរកឃើញថា ចុងចោទ៨រូបមានទោសពីបទធ្វើដំណើរឆ្លងកាត់ខុសច្បាប់ និងបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ៧ខែ និងពិន័យជាប្រាក់១០.០០០យន់ ស្មើនឹង១.៥៣៣ដុល្លារ៕ប្រែសម្រួល៖ប៉ាង កុង

To Top