នយោបាយ

លោកស្រី មូរ សុខហួរ ត្រូវបានពន្យារពេល មកស្រុកខ្មែរ នៅថ្ងៃទី១៥ មករា វិញ

ភ្នំពេញ ៖ អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសថា យន្តហោះក្រុមហ៊ុនអាកាសចរ EVA Airways ដែលលោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ ត្រូវធ្វើដំណើរចេញពីអាមេរិក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានផ្អាកការហោះហើរ ដូច្នេះដំណើរមាតុភូមិនិវត្តន៍របស់ពួកគាត់ ត្រូវបានលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ តាមយន្តហោះ ក្រុមហ៊ុនអាកាសចរ Singapore Airlines។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា «ដោយយន្ដហោះនៃក្រុមហ៊ុនអាកាសចរ EVA Aiways ដែលលោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ ត្រូវធ្វើដំ ណើរចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានផ្អាកការហោះហើរ ដូច្នេះដំណើរមាតុភូមិនិវ ត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ តាមយន្ដហោះនៃក្រុម ហ៊ុនអាកាសចរ Singapore Airlines»។

ប្រភពដដែលបញ្ជាក់ថា ក្នុងករណីយន្ដហោះនៃក្រុមហ៊ុនអាកាសចរ Singapore Airlines ដែលត្រូវចេញដំណើរពីស ហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ មិនមានការប្រែប្រួលនោះ លោកស្រី មូរ សុខហួរ និងប្រ តិភូអមដំណើរ នឹងទៅដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច តាមជើងហោះហើរលេខ SQ500B៕

To Top