ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកសរសើរពីវីរភាព ដ៏អង់អាចក្លាយហាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុថា ជាការសម្រេចដ៏ឈ្លាសវៃ ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន លើនយោបាយការបរទេស និងផ្នែកការទូត...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយលើកឡើង ពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាល នៃជំងឺនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។ អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក...
អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយ ដែលបានខ្ចីយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។ លោកស្រីបានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយ ទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿង ជំពាក់លុយបងថ្លៃសម្ភារៈយកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការ លុយទៀត។...
ភ្នំពេញ៖ លទ្ធផលផ្លូវការនៃការពិនិត្យ វិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី ។នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ផ្សាយមុននេះបន្តិច៕
ភ្នំពេញ៖ ស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់សិទ្ធិឲ្យនាវាទេសចរណ៍ MS Westerdam របស់អាមេរិកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ សូមរំលឹកថា នាវាទេសចរណ៍ MS Westerdam ដែលដឹកអ្នកដំណេីរជាង២ពាន់នាក់នេះ ត្រូវបានប្រទេសជាច្រេីនបដិសេធមិនអនុញ្ញាតឲ្យចូល ចតកំពង់ផែរបស់គេដោយសារ តែភ័យខ្លាចវីរុសកូរ៉ូណា ។ ស្ថានទូតអឺរ៉ុបបានសរសេរលេី បណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣កុម្ភៈនេះថា “ក្រុមមួយចំនួនមកពីស្ថានទូត នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះសីហនុ...
Bogota: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែកុម្ភៈនេះបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៤ នាក់បានបាត់បង់ជីវិតកាលពីនៅថ្ងៃពុធម្សិលមិញនេះ នៅពេលដែលយន្តហោះម៉ាស៊ីន២មួយគ្រឿងបានធ្លាក់ នៅភាគខាងជើងនៃរដ្ឋធានីកូឡុំប៊ី Bogota។ តាមប្រភពដដែលបាន សរសេរទៀតថាការធ្លាក់បានកើតឡើងនៅក្រោយការហោះឡើង បានតែបន្តិចប៉ុន្តែមកដល់ពេលនេះក្រុមការងារ ស៊ើបអង្កេតនៅមិនទាន់អាចធ្វើការប្រកាសពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានទៅដល់ហេតុការណ៍បែបនេះ នោះទេ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាស ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាម គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសនោះ...
វូហាន៖ បញ្ជាដោយគណៈកម្មាធិការយោធាកណ្តាល យន្តហោះដឹកជញ្ជូនរបស់ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនចំនួន ១១គ្រឿង នៅថ្ងៃព្រហស្បតិ៍បានបញ្ជូនពេទ្យ និងគ្រឿងផ្គត់ផ្គង់ ដោយកងកម្លាំងប្រដាប់អាវុធ ទៅទីក្រុង វ៉ូហាន់ ខេត្តហ៊ូប៉ី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់យន្តហោះដឹកជញ្ជូនធុនធំ Y-20 របស់ចិន ដែលបានអភិវឌ្ឍក្នុងប្រទេស ដើម្បីចូលរួមសកម្មភាពមិនមែនយោធា...
បរទេស៖ យោងទៅតាមរបាយការណ៍ សម្ងាត់អង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើឲ្យប្រសើរឡើង នូវកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមិញ ដែលជាការបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ របាយការណ៍យូអិននោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការនាំចូលដោយខុសច្បាប់ នូវប្រេងកាតចម្រាញ់រួច និងនាំចេញធ្យូងថ្មមានទំហំជាទឹកប្រាក់ប្រមាណ ៣៧០លានដុល្លារ ដោយមានការជួយពីទូកចិន។ អ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យអង្គការ សហប្រជាជាតិ បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងឆ្នាំ២០១៩...
ភ្នំពេញ៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែ កុម្ភៈ ស្អែកនេះ ដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាMS Westerdamរបស់ អាមេរិក ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣កុម្ភៈនេះថា”ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះ សីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។ សម្ដេចតេជោបានបញ្ជាក់ថា”ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។សុំអរគុណអង្គការសុខភាពពិភពលោក...