• សុវត្ថិភាពយុវជននៅតែបន្តជាអាទិភាព រួមជាមួយនឹងសកម្មភាព ដែលផ្តល់ផលប៉ះពាល់ថ្មីមួយចំនួននៅក្នុងគោលការណ៍សុវត្ថិភាពលើកុមារឬក្មេងៗរបស់ Tik Tok រួមមានការភ្នាល់ ហ្គេម ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់យុវជន នឹងមិនត្រូវបានអនុញ្ញាតិនៅលើ Tik Tok • សេចក្តីណែនាំដែលត្រូវបានកំណែថ្មីត្រូវបាន បង្កើតឡើងដោយរួមបញ្ចូលមតិយោបល់និងពាក្យពាចន៍ដែលត្រូវបានប្រើដោយអ្នកជំនាញផ្នែកសុខភាព ផ្លូវចិត្ត ដើម្បីពង្រឹងគោលការណ៍Tik Tok អំពីការធ្វើបាបខ្លួនឯង និងមាតិកាអំពីការធ្វើអត្តឃាត និងដើម្បីបញ្ជៀសពីសកម្មភាពធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ •...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទំនិញរបស់ប្រទេសចិន នៅតែមានទំហំ កើនឡើងនៅឆ្នាំ២០២០នេះ ទោះបីជារដ្ឋបាលលោក Trump កន្លងមកបានបង្កើនតម្លៃពន្ធជាច្រើនក្តី។ របាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែតញូវយ៉ក ក៏បានបញ្ជាក់ដែរថាចំនួន នៃការនាំចូលគឺបណ្តាលមក ពីការចំណាយក្នុងស្រុក របស់ពលរដ្ឋអាមេរិក ក្នុងវិបត្តិកូវីដ១៩ ពីការចាយវាយ ទៅលើវិស្សមកាល មើលកុនកំសាន្តការ ញាំអាហារនៅភោជនីយដ្ឋាន...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក ដែលដាក់លើប្រទេសតួកគី ជុំវិញរឿងទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីនោះ នឹងបរាជ័យក្នុងអ្វីដែលលោកនិយាយថា ជាគោលបំណងរបស់ពួកគេ ក្នុងការរារាំងកិច្ចប្រឹងប្រែង ឧស្សាហកម្មការពារជាតិរបស់តួកគី។ នៅក្នុងសន្នសីទ ដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Erdogan បានមានប្រសាសន៍ថា...
បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោត របស់ប្រទេសថៃ នឹងពិចារណាលើបណ្តឹងមួយដែលថា អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា កំពុងមានឥទ្ធិពលលើគណបក្សភឿថៃ ដែលបានអំពាវនាវ ឱ្យមានការគាំទ្រជាសាធារណៈ ដល់បេក្ខជនរបស់គណបក្សភឿថៃ ជាប្រធានអង្គការរដ្ឋបាលខេត្ត (PAO) នៅឈៀងម៉ៃ នៅក្នុងការបោះឆ្នោតរដ្ឋាភិបាល ក្នុងតំបន់នៅថ្ងៃអាទិត្យនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ ប៉ូលិសនៅភាគខាងត្បូងខេត្ត Ca Mau ប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ បានឃុំខ្លួនបុរសម្នាក់ ពីបទរំលោភក្មេងប្រុស ៤ នាក់ ដែលស្នាក់នៅជាមួយគាត់ នៅឯមជ្ឈមណ្ឌលគាំពារសង្គមក្នុងតំបន់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Pham Chi...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអោយដឹងថា គិតត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ចំនួន ៣៤គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ។ លោកអភិបាលខេត្តបានឱ្យដឹងទៀតថា...
បរទេស៖រដ្ឋសភារបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបង្ហាញនូវសាមគ្គីភាពដ៏កម្រមាន ក្នុងដំណើរថ្កោលទោស ចំពោះទណ្ឌកម្មសហរដ្ឋអាមេរិកជុំវិញការទិញប្រព័ន្ធការពារពីរុស្ស៊ី និងបាននិយាយថា ប្រទេសតួកគី នឹងមិនស្ទាក់ស្ទើរក្នុងកិច្ចការពារខ្លួនឯង ក្នុងទីចំពោះមុខនៃការគម្រាមកំហែងនោះឡើយ។ គណបក្សនយោបាយធំៗចំនួន៤ក្នុងចំណោមគណបក្សទាំង៥ បាននិយាយថា ចំណងមិត្តភាពសហរដ្ឋអាមេរិក គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងថា ទណ្ឌកម្មជុំវិញការទិញប្រព័ន្ធការពារ S-400 ពីរុស្ស៊ី គឺមិនស្របទៅតាមស្មារតីសម្ពន្ធមិត្តនោះទេ។គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មផ្តោតលើនាយកដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី ដែលក៏ជាសមាជិកអង្គការណាតូ...
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចឲ្យបេក្ខជនប្រឡងបាក់ឌុប និងឌីប្លូមឆ្នាំ២០២០នេះ «ជាប់ស្វ័យប្រវត្តិទាំងអស់» តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ក្រសួងបញ្ជាក់ថា មិនមានការកំណត់និទ្ទេសទេ ៕
នៅថ្ងៃនេះកាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះដែលដឹកក្រុមអ្នកធម្មយាត្រាមួយ ក្រុមត្រឡប់មកពីទីក្រុងMeccaវិញ បានជួបឧបទ្ទេវហេតុដ៏អាក្រក់ គឺធ្លាក់នៅក្នុងតំបន់Kano នៃប្រទេសនេហ្ស៊េរីយ៉ា ដោយក្នុងនោះវាបានសម្លាប់មនុស្ស រហូតទៅដល់១៧៦នាក់។ យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួលដោយក្រុមហ៊ុននេហ្ស៊េរីយ៉ា ដើម្បីដឹកអ្នកកាន់សាសនាឥស្លាម នៅប្រទេសនីហ្សេរីយ៉ា ទៅកាន់ពិធីធ្វើធម្មយាត្រាមួយ នៅក្នុងទីក្រុងMecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរ ប្រមាណជា១៩៨នាក់...
តូក្យូ៖ អ្នកធ្វើគោលនយោបាយការពារជាតិ នៃគណបក្សប្រជាធិបតេយ្យសេរី របស់ប្រទេសជប៉ុន បានអនុម័តលើសេចក្តីព្រាងផែនការ របស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃច័ន្ទ ដើម្បីដាក់ពង្រាយមីស៊ីល ប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារសត្រូវ ពីខាងក្រៅជួររបស់ពួកគេ។ គណៈរដ្ឋមន្រ្តីជប៉ុន នឹងអនុម័តនៅថ្ងៃសុក្រ លើផែនការពង្រីកជួរបាញ់មីស៊ីល ដែលមានស្រាប់ ដែលបានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសមាជិកសភាប្រឆាំងថា ការមានមីស៊ីលប្រភេទនេះ ដែលអាចមានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាមរបស់ប្រទេស...