សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍឧបករណ៍ រាវរកគ្រាប់មីនក្រោមទឹកស្វយ័តមួយ ជាមួយនឹងបច្ចេកវិទ្យា ក្នុងស្រុករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយោធា នៅក្នុងប្រតិបត្តិការ ទប់ទល់នឹងគ្រាប់មីន។ រដ្ឋបាលកម្មវិធីការ ទិញយកវិស័យការពារជាតិ បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យា ចំនួន ១២ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន LIG...
ប៉េកាំង៖ អ្នកនាំពាក្យ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ របស់ប្រទេសចិន កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្ម ដែលបានប្រកាស ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លើក្រុមសមាជិកសភាជាន់ខ្ពស់របស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន (NPC) បានពណ៌នាអំពីចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ កិច្ចការហុងកុងជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដែលគួរឱ្យស្អប់ខ្ពើមបំផុត។ អ្នកនាំពាក្យរូបនេះ...
ញូវយ៉ក៖ ប្រទេសកាណាដា កាលពីថ្ងៃពុធ បានអនុម័តការប្រើប្រាស់វ៉ាក់សាំង ប្រឆាំងនឹងមេរោគឆ្លងថ្មីកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនយក្ស Pfizer Inc និងដៃគូអាល្លឺម៉ង់ ឈ្មោះ BioNTech SE ដែលបានក្លាយជាប្រទេសទី៣ ដែលធ្វើតាមប្រទេសអង់គ្លេស និងបារ៉ែន។ ការចាក់ថ្នាំបង្ការនៅក្នុងប្រទេស ទំនងជានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយផ្តោតសំខាន់ ទៅលើមនុស្សវ័យចំណាស់ និងបុគ្គលិកពេទ្យ នៅតាមមណ្ឌលថែទាំ...
ម៉ូស្គូ៖ យោងតាមក្រសួងការពារជាតិរុស្ស៊ីបាន ឲ្យដឹង ថាការធ្វើសមយុទ្ធកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងលោកប្រធានាធិបតីវ្លាឌីមៀពូទីន។ តឆមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ការធ្វើសមយុទ្ធនេះរួមមានការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ក៏ដូចជាយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ ដែលបាញ់មីស៊ីលនៅគោលដៅសាកល្បង។ ការធ្វើសមយុទ្ធនេះពាក់ព័ន្ធនឹងមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលត្រូវបានបាញ់ចេញពី Plesetsk cosmodrome នៅភាគខាងជើងតំបន់អាខាងឃឺល របស់រុស្ស៊ី និងកាំជ្រួចមីស៊ីលផ្លោង ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ នៅសមុទ្របារ៉េន។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Hunter Biden កូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោត បានថ្លែងកាលពីថ្ងៃពុធថា កាតព្វកិច្ចពន្ធរបស់គាត់ ត្រូវបានស្ថិតក្នុងការស៊ើបអង្កេត ។ នៅក្នុងសេចក្តីប្រកាសមួយ លោក Hunter Biden បានលើកឡើងថា...
ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ១អង្គចំនួន៥០ម៉ឺនដុល្លារ សរុបទាំងអស់១លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩នៅព្រឹកថ្ងៃទី១០ ខែធ្នូ២០២០នេះ ។ ព្រះរាជទ្រព្យរបស់ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។...
បរទេស៖កិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់កិច្ចព្រមព្រៀង លក់អាវុធបច្ចេកវិទ្យាខ្ពស់របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ជាមួយសហភាពអារ៉ាប់រួម បានក្លាយជាបរាជ័យ ក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ដោយសារសមាជិក ព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានប្រឆាំងសេចក្តីសម្រេចមិនអនុម័ត ដែលស្វះស្វែងរារាំងការលក់កូនដ្រូននិងយន្តហោះចម្បាំង F-35 នោះ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើការបោះឆ្នោត៥០សម្លេងទល់នឹង៤៦សម្លេង និង៤៩សម្លេងទល់នឹង៤៧សម្លេង ដើម្បីបញ្ឈប់ការពិចារណាលើសេចក្តីសម្រេចចិត្តនោះ ដែលអាចរារាំងពួកវា យ៉ាងហោចណាស់ ក៏បានរហូតដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុនផលិតឳសថសហរដ្ឋអាមេរិក Pfizer និងដៃគូរបស់អាល្លឺម៉ង់ BioNTech បានឲ្យដឹងកាលពីថ្ងៃពុធថា ឯកសារជាច្រើន ដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងកូវីដ១៩ មិនទាន់“ស្របតាមផ្លូវច្បាប់ពេញលេញ” ដោយសារតែមានការចូលលួច លើច្បាប់វេជ្ជសាស្ត្រសហភាពអឺរ៉ុប ។ ទីភ្នាក់ងារវេជ្ជាសាស្ត្រអឺរ៉ុប (EMA)ដែលជាអ្នកទទួលស្គាល់...
បរទេស៖ ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer / BioNTech នៅសប្តាហ៍ក្រោយជាមួយនឹងការផ្គត់ផ្គង់ការចាក់វ៉ាក់សាំងបន្ថែមទៀត ដែលគេរំពឹងថា នឹងត្រូវបានដឹកជញ្ជូនទៅកាន់ចក្រភពអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ។ វាកើតឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយដោយតាមទីភ្នាក់ងារបទប្បញ្ញត្តិវេជ្ជសាស្រ្តនិងថែរក្សាសុខភាពចក្រភពអង់គ្លេស (MHRA) បានព្រមានមនុស្សដែលមានប្រវតិ្តដែលប្រតិកម្មអាឡែហ្ស៊ី “សំខាន់” កុំប្រើថ្នាំវ៉ាក់សាំង Pfizer / BioNTech...