ភ្នំពេញ ៖ លោក នុត សវនា អគ្គនាយករង និងជាអ្នក នាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា ការចែកចាយព័ត៌មានមិនពិត អាចសន្មត់ជាអំពើ ញុះញង់ បរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងញុះញុងឲ្យរើសអើង គឺជាបទល្មើសព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោស ជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ នេះបើតាមប្រភព...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ចេញសេចក្តីណែនាំ១៣ចំណុច ស្តីពីវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ សេចក្តីណែនាំនេះ បានឲ្យដឹងថា វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានចំនួន ១៣ចំណុច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
បរទេស៖ លោកចូបៃដិ នដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយនោះ បានប្រាប់កាសែត The New York Times ថា លោកមិនមានផែនការដកពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលកំណត់ដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ ភ្លាមៗនោះទេ បន្ទាប់ពីចូលសេតវិមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ...
គៀវ៖ អគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា តំបន់សមុទ្រខ្មៅ មានសារសំខាន់ខ្ពស់ ចំពោះសម្ព័ន្ធមិត្ត ហើយពួកគេនឹងសហការ ជាមួយអ៊ុយក្រែន ដើម្បីតាមដានស្ថានភាពសន្តិសុខ។ “តំបន់សមុទ្រខ្មៅ មានសារសំខាន់ ជាយុទ្ធសាស្ត្រដល់ណាតូ និងសម្ព័ន្ធមិត្តទាំងអស់ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដែលមានតម្លៃរបស់យើង គឺហ្សកហ្ស៊ី និងអ៊ុយក្រែន”...
បរទេស៖ រដ្ឋាភិបាលវៀតណាម បានពន្យាផែនការ រៀបចំការហោះហើរពាណិជ្ជកម្ម ដើម្បីនាំជនជាតិវៀតណាម ដែលជាប់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មកប្រទេសវិញ បន្ទាប់ពីរកឃើញករណីឆ្លងថ្មី នៅក្នុងសហគមន៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក កាលពីថ្ងៃអង្គារ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង” ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរទិវាវប្បធម៌ជាតិ៣មីនាឆ្នាំ២០២០ សរុបក្រុមការងារមានចំនួន២៤នាក់ ក្នុងការចុះជួយបំពេញបែបបទ និង ប្រវត្តិរូប ជូនជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួនជិត២០០នាក់...
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងថា ការបរាជ័យរបស់ចិន បើមិនបដិសេធ ដើម្បីអនុវត្តទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលមានគោលបំណងរារាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងអាចនឹងពន្យារពេល ដំណើរការនេះ។ លោក Alex Wong ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង បានទទូចដល់ប្រទេសចិន ជាញឹកញាប់ថា “ជ្រើសរើស” មិនឱ្យអនុវត្តការដាក់ទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះ ជាសមាជិកអចិន្រ្តៃយ៍។ លោកបានថ្លែងក្នុងសិក្ខាសាលាតាមអ៊ិនធឺរណិតដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ...
សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសមួយរូបបានឲ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ត្រូវបានលើកទឹកចិត្តដោយកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់កូរ៉េខាងត្បូង និងជប៉ុន ដើម្បី“ ដោះស្រាយភាពខុសគ្នារបស់ពួកគេ” ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ លោក Marc Knapper ឧបការីរងរដ្ឋលេខាធិការនៃប្រទេសកូរ៉េ និងជប៉ុន នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយដែលជាក់ស្តែងយោងទៅលើការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសជប៉ុន ដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង នៅក្នុងឱកាសនៃការចាប់ផ្តើមរដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រទេសចិន បានជោគជ័យ ក្នុងការចុះចតយានអវកាសមួយគ្រឿង នៅលើផ្ទៃនៃភពព្រះចន្ទ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីនាំយកត្រឡប់មកវិញ នូវថ្មព្រះចន្ទជាវត្ថុតាងផង។ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស Chang’e-5 របស់ខ្លួន នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយបេសកកម្មគ្មានមនុស្ស ដែលគេដាក់ឈ្មោះតាមនាគរាជព្រះចន្ទ ក្នុងទេវកថាចិននោះ គឺមានគោលបំណង ប្រមូលយកវត្ថុនៅលើឋានព្រះចន្ទ...