ព័ត៌មានអន្តរជាតិ

NATO-អ៊ុយក្រែន ព្រមព្រៀងពង្រឹង កិច្ចសហប្រតិបត្ដិការសន្ដិសុខ នៅតំបន់សមុទ្រខ្មៅ

គៀវ៖ អគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា តំបន់សមុទ្រខ្មៅ មានសារសំខាន់ខ្ពស់ ចំពោះសម្ព័ន្ធមិត្ត ហើយពួកគេនឹងសហការ ជាមួយអ៊ុយក្រែន ដើម្បីតាមដានស្ថានភាពសន្តិសុខ។

“តំបន់សមុទ្រខ្មៅ មានសារសំខាន់ ជាយុទ្ធសាស្ត្រដល់ណាតូ និងសម្ព័ន្ធមិត្តទាំងអស់ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដែលមានតម្លៃរបស់យើង គឺហ្សកហ្ស៊ី និងអ៊ុយក្រែន” នេះបើតាមសម្តីរបស់លោក Stoltenberg ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ។

លោក Stoltenberg បានកត់សម្គាល់ថា អង្គការណាតូ នឹងបង្កើនការគាំទ្រ ផ្នែកនយោបាយនិងជាក់ស្តែង សម្រាប់អ៊ុយក្រែន និងហ្សកហ្ស៊ីដើម្បីពង្រឹងសន្តិសុខ នៅក្នុងតំបន់សមុទ្រខ្មៅ។

លោក Stoltenberg បានបន្ថែមថា “យើងនឹងពិភាក្សាអំពីរបៀប ដែលយើងនឹងដោះស្រាយ បញ្ហាទាំងនេះជាមួយគ្នានៅថ្ងៃពុធ នៅពេលយើង ជួបជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសដៃគូទាំងពីរ”៕ ដោយ៖ ឈូក បូរ៉ា

To Top