ព័ត៌មានអន្តរជាតិ

ចិនជោគជ័យ ចុះចតយានអវកាស លើភពព្រះចន្ទ និងនាំយកថ្មព្រះចន្ទ ត្រឡប់មកវិញ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រទេសចិន បានជោគជ័យ ក្នុងការចុះចតយានអវកាសមួយគ្រឿង នៅលើផ្ទៃនៃភពព្រះចន្ទ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីនាំយកត្រឡប់មកវិញ នូវថ្មព្រះចន្ទជាវត្ថុតាងផង។

ប្រទេសចិន បានបាញ់បង្ហោះយានអវកាស Chang’e-5 របស់ខ្លួន នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយបេសកកម្មគ្មានមនុស្ស ដែលគេដាក់ឈ្មោះតាមនាគរាជព្រះចន្ទ ក្នុងទេវកថាចិននោះ គឺមានគោលបំណង ប្រមូលយកវត្ថុនៅលើឋានព្រះចន្ទ ដើម្បីជួយអ្នកវិទ្យាសាស្ត្រ សិក្សាបន្ថែមទៀត ស្តីពីប្រភពកំណើតរបស់ព្រះចន្ទ។

គួរបញ្ជាក់ថា ប្រសិនបើបេសកកម្ម ប្រមូលយកថ្មព្រះចន្ទនេះ បានសម្រេចតាមការគ្រោងទុកមែននោះ វានឹងធ្វើឲ្យប្រទេសចិន ក្លាយជាប្រទេសទី៣ ដែលបាននាំយកវត្ថុតាងពីព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀតមក៕ ប្រែសម្រួល៖ប៉ាង កុង

To Top