បរទេស៖ ផ្លូវថ្នល់នៅជុំវិញផ្លូវប្រសព្វ Ratchaprasong ត្រូវបានបិទនៅថ្ងៃអាទិត្យនេះ សម្រាប់ការជួបជុំមួយ ដែលអំពាវនាវ ដោយក្រុមប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបដិសេធមិនចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលចំនួន ១ ០០០...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួសុខាភិបាល បានប្រកាសប្រចាំថ្ងៃ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ៤៣.៧៨៨នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន១.៤២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សរុបអ្នកស្លាប់ថ្មីចំនួន២៨នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺឆ្លងរាតត្បាតពីវីរុសកូរ៉ូណា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅកាន់ក្រុមប្រឆាំង នៅខាងក្រៅស្រុក ដែលបញ្ជាឲ្យសកម្មជន ធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា ឲ្យប្រយ័ត្នប្រពន្ធកូនរស់នៅក្នុងស្រុក។ ក្នុងនោះ...
សេអ៊ូល៖ លោក Lee In-young បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំសវនកម្មសភា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា អំពីរបៀបដែលរដ្ឋាភិបាល នឹងទាញកិច្ចសហប្រតិបត្តិការពីកូរ៉េខាងជើង លើឧប្បត្តិហេតុដ៏សាហាវនេះ (ការបាញ់សម្លាប់មន្រ្តីជលផល) នៅពេលដែលក្រុងព្យុងយ៉ាង មិនឆ្លើយតបនឹងការអំពាវនាវរួមគ្នារបស់ក្រុងសេអ៊ូល។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយដកស្រង់សម្ដីរបស់លោក Lee In-young បានលើកឡើងថា“ យើងនឹងត្រូវរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដោយរលូនតាមរយៈការសន្ទនា” ។ មន្រ្តីជលផលម្នាក់អាយុ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ផ្ទះនៅតាមតំបន់។ ទីក្រុងសេអ៊ូល បានធ្វើការសន្យាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃសន្និសីទជាក់ស្តែងស្តីពីការគាំទ្រដោយនិរន្តរភាព សម្រាប់ការឆ្លើយតបរបស់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាបណ្តាញពហុភាគី បានបង្កើតឡើងដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងវិធានការគាំទ្រផ្សេងទៀត សម្រាប់ជនជាតិភាគតិច។ ក្រសួងបានឲ្យដឹងថានៅក្នុងសម័យប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសទី ២ លោក Lee Tae-hoបានអំពាវនាវឱ្យមានការបង្កើនជំនួយ បន្ទាន់សម្រាប់...
សេអ៊ូល៖ មន្ត្រីនៅទីក្រុងសេអ៊ូល បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងវប្បធម៌នៃបណ្តាប្រទេសអាស៊ានបូក ៣ រួមមានកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពហុភាគីទោះបីជាមានការរីករាលដាលនៃវីរុសឆ្លងក៏ដោយ។ ភាគីទាំងអស់បានឲ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានឈានដល់សម័យប្រជុំដែលចូលរួមដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍កូរ៉េខាងត្បូងលោក Park Yang-woo និងសមភាគីរបស់លោក មកពីប្រទេសចិន ជប៉ុន និងប្រទេសសមាជិកអាស៊ានចំនួន ១០ ។ កិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌អាស៊ានបូក ៣ ប្រចាំឆ្នាំលើកទី...
បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេសបានបញ្ជាក់ថា ការវាយតំលៃរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារ គេហដ្ឋានបានបង្ហាញថា ប្រជាជនហុងកុងរហូតដល់មួយលាននាក់អាច នឹងទទួលយកការផ្តល់ជូនសញ្ជាតិរបស់ចក្រភពអង់គ្លេស ដើម្បីគេចពីការបង្ក្រាបរបស់ចិនហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។ ការហូរចូលនៃពលរដ្ឋហុងកុងជាលទ្ធផលនៃការទទួល ជនអន្តោប្រវេសន៍ដែលមានល្បឿនលឿនបំផុតមួយ របស់រដ្ឋាភិបាលហើយគេអាចមើល ឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង ដែលខុសប្លែកពីគ្រោង ការណ៍ស្រដៀងគ្នាពីមុនៗ ពីចំនួនត្រឹមតែ ១៥ ០០០...
តូក្យូ៖ ពិធីបុណ្យ Halloween នៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវបានប្រារព្ធធ្វើតាមរបៀបថ្មីនៅឆ្នាំនេះ នៅតាមព្រឹត្តិការណ៍គម្លាតសង្គម ឬតាមអ៊ិនធរណេត ជាមួយនឹងការបង្ហាញការតុបតែងមុខរបស់ពួកគេ ខណៈដែលការប៉ុនប៉ងត្រូវបានធ្វើ ឡើងដើម្បីការពារការរីករាល ដាលនៃមេរោគឆ្លង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពេលមានការព្រួយបារម្ភថា តំបន់ Shibuya ដែលល្បីល្បាញអាចក្លាយជាចំណុចក្តៅនៃការចម្លងវីរុស...
បរទេស៖ សមាជិករដ្ឋសភានៃប្រទេសស្រីលង្កា តាមសេចក្តីរាយការណ៍ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលពង្រឹងអំណាចនានា របស់លោកប្រធានាធិបតី Gotabaya Rajapaksa និងបានដកតួនាទីរបស់រដ្ឋសភាចេញ ក្នុងការបង្កើតការតែងតាំងនានា ដូចជាចៅក្រមនិងមេប៉ូលីជាដើម។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា វិសោធនកម្មថ្មីនោះ គឺត្រូវបានអនុម័តដោយរដ្ឋសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍...
បរទេស៖ ដោយទំនងជាពោលសំដៅដល់ឥទ្ធិពលដ៏ជ្រៅរបស់ចិនលើទីក្រុងកូឡុំបូនោះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិក នឹងជំរុញប្រទេសស្រីលង្កាឲ្យបង្កើតជម្រើសដ៏លំបាក ប៉ុន្តែជារឿងចាំបាច់ លើចំណងមិត្តភាពសេដ្ឋកិច្ច នៅពេលដែលរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo ធ្វើទស្សនកិច្ចប្រទេសនេះនៅសប្ដាហ៍ក្រោយ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក...