ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងកុង១លាននាក់ ត្រូវបានផ្តល់សិទ្ធក្នុងការរស់នៅក្នុងប្រទេស អង់គ្លេស

បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេសបានបញ្ជាក់ថា ការវាយតំលៃរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារ គេហដ្ឋានបានបង្ហាញថា ប្រជាជនហុងកុងរហូតដល់មួយលាននាក់អាច នឹងទទួលយកការផ្តល់ជូនសញ្ជាតិរបស់ចក្រភពអង់គ្លេស ដើម្បីគេចពីការបង្ក្រាបរបស់ចិន
ហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។

ការហូរចូលនៃពលរដ្ឋហុងកុងជាលទ្ធផលនៃការទទួល ជនអន្តោប្រវេសន៍ដែលមានល្បឿនលឿនបំផុតមួយ របស់រដ្ឋាភិបាលហើយគេអាចមើល ឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង ដែលខុសប្លែកពីគ្រោង ការណ៍ស្រដៀងគ្នាពីមុនៗ ពីចំនួនត្រឹមតែ ១៥ ០០០ នាក់នៃការមក ដល់នៃពលរដ្ឋរបស់ប្រទេស Windrush នៅទសវត្ស ១៩៥០ ដល់ ២៨.០០០ នៃជនជាតិ Uganda កាលពីទសវត្សឆ្នាំ ១៩៧០ ។

តាមផែនការសរុបចំនួនពលរដ្ឋហុងកុងប្រមាណជាមួយលាននាក់ ដែលនឹងចាប់ផ្តើមមកដល់អង់គ្លេសក្នុងរយៈពេល ៥ឆ្នាំ នឹងមានចំនួនប្រជាជន ច្រើនជាង ចំនួនប្រជាជនទីក្រុង Liverpool ហើយនឹង ធ្វើឲ្យ ចំនួនជនជាតិចិននៅចក្រភព អង់គ្លេសកើនឡើងដល់ ១,៥ លាននាក់ដោយកើនលើស ចំនួនប្រជាជនឥណ្ឌាដែលមានត្រឹមតែ ១,៤ លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top